តើ​ព្រះ​បាទ​សូរ្យវម៌្ម​ទី​១​ជា​ស្ដេច​វាតទី​​មក​ពី​ជ្រោយ​ម៉ាឡេឬ?

ដោយសារ​តែ​ផ្នែក​ជាច្រើន​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​សម័យ​អង្គរ​ស្ថិត​ក្នុង​ដំណាក់​កាល​គ្មាន​ការ​បក​ស្រាយ​ត្រឹម​ត្រូវ​នៅ​ឡើយ​នោះ ការអះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ព្រះ​បាទ​សូរ្យវម៌្មទី១ (ឬ​សូរ្យវរ្ម័នទី១) គឺ​ជា​ក្សត្រ​មានប្រភព​កំណើត​មក​ពី​ជ្រោយ​ម៉ាឡេ​។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបភាព​ផែនទី​តំបន់​អាស៊ី​អាគ្នេយ៍​ដី​គោក​មួយ​ផ្ទាំង ត្រូវ​បាន​គេ​បង្ហោះ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​​កាល​ពី​ចុង​ខែ​សីហា​កន្លង​មក​នេះ ដោយ​មាន​សំណេរ​រៀបរាប់ថា ព្រះ​មហាក្សត្រ​ខ្មែរ​មួយ​អង្គ​នា​សម័យ​អង្គរ​ព្រះ​នាម​សូរ្យវរ្ម័ន​ទី​១ មាន​ទីកន្លែង​កំណើត​នៅ​ក្នុង​ខេត្ត​នគរស្រីធម្មរាជ (Nakhon Sri Thammarat) ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​សព្វ​ថ្ងៃ​នេះ។ សំណេរ​រៀបរាប់​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដែល​សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស ឬ​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា «ទីកន្លែង​កំណើត​របស់​សូរ្យវរ្ម័ន​ទី១។ ព្រះ​អង្គ​សោយ​រាជ្យ​នៅ​ចក្រភព​ខ្មែរ​ចន្លោះ​ពី​ឆ្នាំ​១០០៥ ដល់​ឆ្នាំ១០៥០ និង​បាន​កសាង​ប្រាសាទ​វត្ត​ភូ​ស្ថិត​ក្នុង​ប្រទេស​ឡាវ​សព្វថ្ងៃ»។ Facebook Post | Archived Link បន្ទាប់​ពី​មាន​ការ​បង្ហោះ​នូវ​សំណេរ​បែប​នេះ​មក អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ក៏​បាន​បញ្ចេញ​មតិ​ថា ព្រះ​បាទ​សូរ្យវរ្ម័ន​ទី​១ មាន​ដើម​កំណើត​ជា​ម៉ាឡេ​ស្ថិត​នៅ​ជ្រោយ​ម៉ាឡេ​ដែល​មួយ​ផ្នែក​ជា​ប្រទេស​ម៉ាឡេស៊ី និង​មួយ​ផ្នែក​ទៀត​ជា​ទឹក​ដី​ភាគ​ខាង​ត្បូង​របស់​ថៃ។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​​ការ​ពិនិត្យ​មើល​ឯកសារ​ស្រាវ​ជ្រាវ​ថ្មីៗ​ជុំ​វិញ​ប្រវត្តិ​របស់​ព្រះបាទ​សូរ្យវរ្ម័ន​ទី​១ និង​កិច្ច​សម្ភាស​ជាមួយ​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ តាមរយៈ​ការ​ស្វែង​រក​ដោយ​ពាក្យ​គន្លឹះ […]

Continue Reading