ការ​អះអាង​មិន​ត្រឹមត្រូវ​ថា បុរស​ម្នាក់​ត្រូវ​ត្រី​ពីរ៉ាញ៉ា​ខាំ​នៅ​ខេត្ត​បាត់ដំបង

បន្ទាប់​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​ពី​ការ​បង្ក្រាប​ការ​នាំ​ចូល និង​ចែក​ចាយ​ត្រី​ពីរ៉ាញ៉ា​ដែល​ជា​ប្រភេទ​ត្រី​ស៊ី​សាច់​ជា​ចំណី​នោះ​មក ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​នៅ​ឯ​ខេត្ត​បាត់ដំបង បាន​រង​របួស​ដោយសារ​តែ​ត្រី​ពីរ៉ាញ៉ា​ខាំ​នៅ​ក្នុង​ស្ទឹង​គ្រញូង។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក និង​បញ្ចេញ​មតិ​ព្រោង​ព្រាត​ចាប់​តាំង​ពី​ចុង​សប្ដាហ៍​មុន។ ទោះជាយ៉ាងណា យើងរក​ឃើញថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការអះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​មួយ​ដែល​បង្ហាញ​បុរស​ម្នាក់​​មាន​ឈាម​ហូរ​ស្រោច​លើ​ជើង​របស់​គាត់​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ដោយ​ត្រូវ​បាន​អះអាង​ថា បុរស​ម្នាក់​នោះ​រង​ការ​វាយ​ប្រហារ​ពី​ត្រី​ម្យ៉ាង​ដែល​ស៊ី​សាច់​ជា​ចំណី​។ ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​នោះ បាន​រង​របួស​ហូរ​ឈាម​លើ​ជើង​ម្ខាង បន្ទាប់​​ពី​រង​ការ​វាយ​ប្រហារ​ពី​ត្រី​ពីរ៉ាញ៉ា​(Piranha)នៅ​ក្នុង​ស្ទឹង​ក្រញូង ស្ថិត​ក្នុង​ស្រុក​សំឡូត​កាល​ពី​ចុង​សប្ដាហ៍​មុន។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ​ចាប់​តាំង​ពី​សប្ដាហ៍​មុន។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​អះអាង​ថា អ្នក​ភូមិ​ម្នាក់​នៅ​ស្រុក​សំឡូត​បាន​រង​ការ​វាយ​ប្រហារ​ពី​ត្រី​ពីរ៉ាញ៉ា ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៣។ Facebook Post | Archived Link ការអះអាង​ថា មាន​បុរស​ម្នាក់​រង​ការ​វាយ​ប្រហារ​ពី​ត្រី​ស៊ី​សាច់​ជា​ចំណី​នេះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន។ សូម​មើល​វីដេអូ​នៃ​ការ​អះអាង​នេះ​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ ១ (archived),​២(archived),​ ៣(archived),​ ៤(archived)។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​​ការ​ពិនិត្យ​មើល​ការ​បក​ស្រាយ​របស់​សមត្ថកិច្ច​ខេត្ត​បាត់ដំបង ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ […]

Continue Reading