តើ​រដ្ឋាភិបាល​វៀតណាម​អនុញ្ញាត​ខ្មែរ​ក្រោម​លើក​ទង់​តាម​ផ្ទះ​មែន​ឬទេ?

រឿង​រ៉ាវ​ខ្មែរ​ក្រោម​នៅ​ភាគ​ខាង​ត្បូង​វៀតណាម​សព្វថ្ងៃ​នេះ នៅ​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​នៅ​លើ​បណ្ដាញ​សង្គម​ដដែល។ នៅ​ដើម​ខែ​វិច្ឆិកា​នេះ ព័ត៌មាន​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ថា អាជ្ញាធរ​វៀតណាម​បាន​អនុញ្ញាត​ឱ្យ​លើក​ទង់​តំណាង​ខ្មែរ​ក្រោម​នៅ​តាម​ផ្ទះ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​ដែល​ផុស​ផុល​នៅ​លើ​ប​ណ្ដាញ​សង្គម​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ បាន​លើក​ឡើង​ថា អាជ្ញាធរ​វៀតណាម​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ លើក​ទង់​ជាតិ​កម្ពុជា​ក្រោម​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ។ ការ​អះអាង​នេះ ទទួល​បានការ​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត និង​មតិយោបល់​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ជោគជ័យ​ធំ​ហើយ​ខ្មែរ​ក្រោម! អាជ្ញាធរ​យួន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​អាច​លើក​ទង់​ជាតិ​របស់​ខ្លួ​នៅ​ក្នុង​ផ្ទះ​បាន​ដោយ​គ្មាន​បញ្ហា»។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​មតិ​យោបល់​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា​ជាមួយ​សំណេរ​រៀបរាប់​ថា «ជោគជ័យ​ធំ​ហើយ​ខ្មែរ​ក្រោម! អាជ្ញាធរ​យួន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​អាច​លើក​ទង់​ជាតិ​របស់​ខ្លួន​នៅ​ក្នុង​ផ្ទះ​បាន​ដោយ​គ្មាន​បញ្ហា»។ Facebook Post | Archived Link គេ​អាច​រក​មើល​ការ​អះអាង​ដដែល​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​នៅ​ទីនេះ (archived)។ FACT CHECK Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ […]

Continue Reading