ទាហានជើងចាស់អាមេរិកម្នាក់ ត្រូវបានគេអះអាងមិនត្រឹមត្រូវថាជាមន្ត្រីចិន
ខណៈដែលសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅតែបន្តកើតឡើងឈានចូលឆ្នាំទីពីរហើយនោះ ការអះអាងមួយលើកឡើងថា បុរសម្នាក់ដែលបានលាត់អាវឡើងលើនៅមុខមន្ត្រីអាមេរិក គឺជាមន្ត្រីចិនដែលព្យាយាមប្រាប់ទៅពួកគេថា ជម្លោះត្រូវដោះស្រាយដោយប្រើបេះដូង មិនមែនតែបញ្ញានោះឡើយ។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តយ៉ាងច្រើន និងមានការបញ្ចេញមតិចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា ការអះអាងខាងលើមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងមួយនៅលើបណ្ដាញសង្គមកាលពីចុងខែមុន បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញបុរសម្នាក់លាត់អាវរបស់ខ្លួនឡើងលើបង្ហាញទៅមន្ត្រីអាមេរិកពីររូបដែលអង្គុយសងខាង។ ការអះអាងដដែលនេះ បានបន្តថា បុរសរូបនោះ គឺជាមន្ត្រីចិនដែលនិយាយប្រាប់មន្ត្រីអាមេរិកទាំងពីររូបនោះថា ជម្លោះនៅលើពិភពលោក ត្រូវប្រើបេះដូងសម្រាប់ដោះស្រាយ មិនមែនតែបញ្ញាមួយមុខនោះឡើយ។ ការអះអាងនេះ ទទួលបានការចែករំលែកបន្តរហូតដល់ជាង ១៣០០ដង ហើយមានការបញ្ចេញមតិយោបល់ពីអ្នកប្រើប្រាស់បណ្ដញសង្គមយ៉ាងច្រើន និងប្រតិកម្មចម្រុះបែប។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ដែលរៀបរាប់ថា «សុខចិត្តលាត់អាវឱ្យមើលទ្រូងដែលមានបេះដូងដូចៗគ្នា! សូមកុំមានការប្រកាន់ពូជសាសន៍គ្នាអី ជីវិតនីមួយៗសុទ្ធតែមានសាច់ញាតិជាទីស្រឡាញ់ដូចៗគ្នា រួបរួមជួយគ្នាដើមបីការរស់នៅមិនល្អទេឬ? ហេតុអីចាំបាច់ត្រូវតែសម្លាប់គ្នា កូនអ៊ុយក្រែនក៏ដូចជាកូនរុស្ស៊ី កូនចិនក៏ដូចជាកូនតៃវ៉ាន់ទាំងអស់គ្នាត្រូវការភាពជួបជុំ ត្រូវការស្នាមញញឹម និងការឱបថ្នាក់ថ្នមគ្នា គ្មាននរណាត្រូវការក្ដីព្រាត់ប្រាសគ្នានោះទេ! មន្ត្រីចិនក្រោកលាត់អាងបង្ហាញអង្គប្រជុំថា ជម្លោះពិភពលោកពិតជាត្រូវការប្រើបេះដូង កុំប្រើបញ្ញាតែម្យ៉ាងឱ្យសោះ»។ Facebook Post | Archived Link ចំណែកឯទំព័រហ្វេសប៊ុកមួយទៀត បានបង្ហោះរូបថតបុរសនេះដដែល ហើយអះអាងថា បុរសម្នាក់នោះ គឺជារដ្ឋមន្ត្រីមួយរូបរបស់តៃវ៉ាន់។ […]
Continue Reading