តើ​ពិត​ជា​មាន​ផ្ទាំង​ប៉ាណូ​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត នៅ​កណ្ដាល​ទីក្រុង​ញូវយ៉ក​ពិត​ប្រាកដ​ឬ?

កាល​ពី​សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ​កញ្ញា​កន្លង​មក​នេះ លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋ​មន្ត្រី​ថ្មី​របស់​កម្ពុជា បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​របស់​កម្ពុជា ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហ​ប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។ ក្នុង​ពេល​នោះ លោក ហ៊ុន ម៉ាណែត ក៏​បាន​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ទន្ទឹម​គ្នា​នោះ លោក ហ៊ុន សែន ដែ​ល​ជា​អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា និង​ជា​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត ផង​នោះ បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​មាន​រូប​កូន​ប្រុស​របស់​លោក ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា និង​សារ​ស្វាគមន៍​ផង​ដែរ។ លោក ហ៊ុន សែន អះអាង​ថា នោះ​គឺ​ជា​ផ្ទាំង​ប៉ាណូ​ស្វាគមន៍​ដំណើរ​ទៅ​ដល់​របស់​កូន​ប្រុស​លោក​ដែល​ត្រូវ​បាន​គេ​រៀបចំ​ដាក់​នៅ Times Square កណ្ដាល​ទីក្រុង​ញូវយ៉ក។ វីដេអូ​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល និង​ទទួល​បាន​មតិ​សារទរ​យ៉ាង​ច្រើន​ពី​អ្នក​មាន​និន្នាការ​គាំ​ទ្រ​បក្ស​កាន់​អំណាច ប៉ុន្តែ ទទួល​រង​ការ​រិះគន់​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ក្រៅ​ស្រុក។ ទោះជាយ៉ាងណា យើង​បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​នោះ ហើយ​រក​ឃើញ​ថា ការអះអាង​នៅ​លើទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុ​ន សែន គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម កាល​ពី​សប្ដាហ៍​មុន អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈ​ពេល ៤៦​វិនាទី ដែល​បង្ហាញរូបថត​កូន​ប្រុស​របស់​លោក​នៅ​លើ​ផ្ទាំង​អេក្រង់​ដ៏​ធំ​នៅ​ឯ​ទីក្រុង​ញូវយ៉ក។ […]

Continue Reading