រូបថតកាត់តបង្ហាញមិនត្រឹមថា ទីក្រុងផាតាយ៉ាជាទីក្រុងព្រះសីហនុ
រូបថតមួយសន្លឹកដែលបង្ហាញផ្ទាំងចង្អុលប្រាប់ទិសដៅទៅកាន់តំបន់នានានៃទីក្រុងព្រះសីហនុ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការរៀបរាប់ថា វាជាទេសភាពមួយជ្រុងនៃទីក្រុងឆ្នេរសមុទ្ររបស់កម្ពុជា។ រូបថតនេះ ត្រូវបានគេចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា រូបថតនេះត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម រូបថតមួយសន្លឹកដែលបង្ហាញសំណង់អគារខ្ពស់ៗនៃទីក្រុងមួយ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាទិដ្ឋភាពនៃខេត្តព្រះសីហនុ ស្ថិតនៅតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។ ព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយ និងចែករំលែកបន្តព្រោងព្រាតនៅលើបណ្ដាញសង្គម និងទាក់ទាញបានការគាំទ្រផ្នែកមតិយោបល់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីព័ត៌មានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ដែលរៀបរាប់ថា “Welcome to Cambodia, Land of Smiles.”។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ តាមរយៈការដំណើរការ Google Reverse Image Search យើងបានរកឃើញរូបថតដូចគ្នាត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកជាច្រើនជាភាសាថៃ ដែលបង្ហាញថា រូបថតមួយសន្លឹកនេះជាទិដ្ឋភាពផ្លូវមួយឆ្ពោះទៅទីក្រុងផាតាយ៉ា ប្រទេសថៃ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក Bangkok […]
Continue Reading