រូបភាពកាត់តលោក ហ៊ុន សែន និងកូនប្រុសលើធនប័ត្រថ្មីជំរុញឱ្យមានចម្ងល់ពីមហាជន
រូបភាពក្រដាសប្រាក់ ២សែនរៀលដែលមានរូបលោក ហ៊ុន សែន និងកូនប្រុសរបស់លោក ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម ក្នុងន័យថា ក្រដាសប្រាក់រៀលប្រភេទថ្មីនេះមានរូបរាងបែបហ្នឹង។ រូបភាពនេះ ត្រូវបានចែករំលែកបន្តព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ក្នុងនោះមានការចោទសួរថា តើក្រដាសប្រាក់ប្រភេទថ្មីពិតជាបោះពុម្ពបែបហ្នឹងមែនឬក៏យ៉ាងណា។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា រូបភាពនេះត្រូវបានកាត់ត។
Continue Reading