រូបថត​កាត់​ត​បង្ហាញ​រូបថត​លោក ហ៊ុន សែន និង​ភរិយា​ដាក់​តាំង​ទន្ទឹម​ព្រះ​ឆាយា​លក្ខណ៍​ក្សត្រ

កាល​ពី​​ខែ​កញ្ញា​កន្លង​មក​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ហ្វីលីពីន​អំពី​ទំនាក់​ទំនង​ទ្វេរ​ភាគី។ បន្ទាប់​មក ស្រាប់​តែ​មាន​ការ​បង្ហោះ​រូបថត​នៃ​ជំនួប​នោះ​ជាមួយ​សំណេរ​ថា លោក ហ៊ុន ម៉ាណែត បាន​ដាក់​តាំង​រូបថត​ឪពុក​ម្ដាយ​លោក​ទន្ទឹម​នឹង​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​នៅ​ឯ​កិច្ច​ប្រជុំ​នោះ។ រូបថត​នេះ បាន​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ ក្នុង​នោះ​មួយ​ចំនួន​ជឿ​ថា ជា​ការ​ពិត។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​រូបថត​លោក ហ៊ុន សែន និង​ភរិយា ត្រូវ​បាន​ដាក់​តាំង​នៅ​លើ​ជញ្ជាំង​ទន្ទឹម​គ្នា​នឹង​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី នៅ​ឯបន្ទប់​ទទួល​ភ្ញៀវ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មុន​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា លោក ហ៊ុន ម៉ាណែត បាន​ដាក់​តាំង​រូបថត​ឪពុក​ម្ដាយ​របស់​លោក​ទន្ទឹម​គ្នា​នឹង​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​មហាក្សត្រ​នៅ​ឯ​ការិយាល័យ​ធ្វើ​ការ​របស់​លោក។ បន្ទាប់​ពី​រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហើយ មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម និង​មតិយោបល់​ទៅ​នឹង​ការ​បង្ហោះ​នេះ ក្នុង​នោះ​មាន​មួយ​ចំនួន​ជឿ​ថា វាជា​ការ​ពិត។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “ដល់​ថ្នាក់​ហ្នឹង​ផង​ អាខ្នែត”។ Facebook Post | Archived Link […]

Continue Reading