ការអះអាងមិនត្រឹមត្រូវថា រូបថតបុរសនារីខ្មែរជំនាន់បារាំងជារូបថតទុំទាវ
“ទុំទាវ” គឺជាប្រលោមលោកដ៏ល្បីល្បាញរបស់កម្ពុជាដែលដូចនឹងរឿង “រ៉ូមេអូ ជូលីយ៉េត”របស់ពួកអឺរ៉ុបដែរ។ ទន្ទឹមគ្នានេះ ការអះអាងដ៏ផុលផុសមួយនៅលើបណ្ដាញសង្គម បាននិយាយថា រូបថតសខ្មៅពីរសន្លឹកដែលបង្ហាញបុរសម្នាក់ និងនារីម្នាក់ គឺជារូបថតនេនទុំ និងនាងទាវ ដែលជាតួអង្គដ៏សំខាន់នៃប្រលោមលោកមនោសញ្ចេតនា “ទុំទាវ”។ ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតនៅលើបណ្ដញាសង្គម និងមានការបញ្ចេញមតិចម្រុះបែបពីអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងដ៏ផុលផុសមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា រូបថតសខ្មៅនៃបុរសម្នាក់ និងស្ត្រីម្នាក់ គឺជានាង ទាវ និងនេន ទុំ តួអង្គសំខាន់នៃរឿងទុំទាវ ដែលជាប្រលោមលោកនបែបប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជា។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តព្រោងព្រាតនៅលើបណ្ដាញសង្គម និងប្រតិកម្មយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ក្នុងនោះក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកកម្ពុជាជាច្រើនជឿថាជាការពិត។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “រូបភាពដ៏កម្រ នេនទុំ នាងទាវ ជើងខាលត្បូងឃ្មុំ ជួយស៊ែរចែករំលែក”។ Facebook Post | Archived រូបថតដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតដែរ ដែលនាំឱ្យមានការចែករំលែកបន្តរហូតដល់រាប់ពាន់ដង និងការបញ្ចេញមតិយ៉ាងច្រើនផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតនេះនៅក្នុងក្រុមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៥ ខែកក្កដា […]
Continue Reading