រូបចម្លាក់ថ្មីៗចម្លងតាមរចនាបថបុរាណបង្កឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមយល់ច្រឡំ
ការអះអាងមួយនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍មុន បានលើកឡើងថា ចំណែករូបចម្លាក់សម័យអង្គរជាច្រើនដុំ ត្រូវបានគេរកឃើញ បន្ទាប់ទឹកស្រះមួយកន្លែងបានរីងស្ងួត ហើយក៏មានការអំពាវនាវឱ្យទៅប្រមូលវត្ថុសិល្បៈទាំងនោះយកទៅរក្សាទុកនៅសារមន្ទីរផងដែរ។ ការអះអាងនេះ ទទួលបានការចែករំលែក និងបញ្ចេញមតិយោបល់យ៉ាងសុះសាយលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងដ៏ល្បីសុះសាយលើបណ្ដាញសង្គមកាលពីចុងសប្ដាហ៍កន្លងមកនេះ បានលើកឡើងថា បំណែករូបចម្លាក់សម័យអង្គរជាច្រើនដុំ ត្រូវបានគេរកឃើញ បន្ទាប់ពីទឹកស្រះមួយកន្លែងបានរីងស្ងួតអស់ ហើយក៏បានអំពាវនាវឱ្យប្រមូលបំណែករូបចម្លែកនេះយកទៅថែរក្សាទុកនៅសារមន្ទីរផងដែរ។ ការអះអាងនេះ ទទួលបានការចែករំលែកយ៉ាងច្រើន និងការបញ្ចេញមតិយោបល់យ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «ក្ដៅៗ សូមយកចូលសារមន្ទីរផង 06/05/2023 អាកាសធាតុក្ដៅហួតហែង ធ្វើឱ្យរីងទឹកស្រះអស់ ក៏ឃើញសុទ្ធព្រះបុរាណទាំងពីរសាសនាក្នុងសម័យអង្គរ។ ទីកន្លែងមិនស្ថិតនៅក្បែរបុរាណដ្ឋានទេ»។ Facebook Post | Archived Link ការអះអាងដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរ ហើយក៏ទទួលបានការចែករំលែកបន្ត និងការបញ្ចេញមិតយោបល់យ៉ាងច្រើនផងដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះការអះអាងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយឈ្មោះ ខ្មែរ កណ្ដាល ដែលរក្សាទុកសំណេរដើមទាំងស្រុង។ Facebook Post | Archived Link […]
Continue Reading