សារព័ត៌មានថៃចោទថា ខ្មែរបន្លំខ្លួនធ្វើជាថៃបង្កភាពរញ៉េរញ៉ៃក្នុងផ្សារទំនើបមួយនៅតៃវ៉ាន់
កាលពីចុងសប្ដាហ៍កន្លងមកនេះ ព័ត៌មានតៃវ៉ាន់ បានចុះផ្សាយថា នារីថៃម្នាក់ស្លៀកពាក់ឈុតខ្លីពណ៌ផ្កាឈូក បានបង្កភាពរញ៉េរញ៉ៃនៅក្នុងផ្សារទំនើបមួយនៅកោះតៃវ៉ាន់។ បន្ទាប់ពីព័ត៌មាននេះផ្ទុះនៅលើបណ្ដាញសង្គម ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមថៃ បាននិយាយថា នារីនោះមិនមែនជាជនជាតិថៃទេ អាចជាជនជាតិខ្មែរបន្លំខ្លួនជាថៃ។ ព័ត៌មាននេះ បានជំរុញឱ្យមានប្រតិកម្មនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ ទោះជាយ៉ាងណា បន្ទាប់ពីផ្ទៀងផ្ទាត់ព័ត៌មានលម្អិត យើងរកឃើញថា ការផ្សព្វផ្សាយព័ត៌មានខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។
Continue Reading