រូបថត​ភរិយា​លោក ហ៊ុន សែន ត្រូវ​បាន​កាត់​ត​ជាមួយ​មេដឹកនាំ​វៀតណាម ឡេ ឌឹកថូ

ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ជ្រើស​រើស​ជា​អនាគត​នាយករដ្ឋ​មន្ត្រី​កាល​ពី​ចុង​ឆ្នាំ​មុន ដើម្បី​បន្ត​វេន​ពី​ឪពុក​របស់​លោក​​រួច​មក មេ​ញ្ជាការ​កង​ទ័ព​ជើង​គោក​រូប​នេះ ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​រិះគន់ និង​ការ​អះអាង​នានា។ ក្នុង​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ម្ដាយ​លោក ហ៊ុន ម៉ាណែត ឈរ​ដាក់​ដៃ​លើ​ស្មា​របស់​បុរស​ម្នាក់ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​រូបថត​ជាមួយ​មេដឹកនាំ​វៀតណាម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា រូបភាព​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបភាព​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​ភរិយា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឈរ​ដាក់​ដៃ​លើ​ស្មា​របស់​អតីត​មេដឹកនាំ​វៀតណាម លោក ឡេ ដឹកថូ ហើយ​មាន​រូប​លោក ហ៊ុន ម៉ាណែត ផង​ដែរនោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មេសា​កន្លង​មក​នេះ។ រូបភាព​នេះ ត្រូវ​បាន​បង្ហោះ​ភ្ជាប់ជាមួយ​សំណេរ​ថា «អញ្ចឹង​បាន​ដូច​គ្នា» ក្នុង​ន័យ​ថា លោក ហ៊ុន ម៉ាណែត ជា​កូន​ប្រុស​របស់​លោកស្រី ប៊ុន រ៉ានី ជាមួយលោក ឡេ ដឹកថូ។ រូបភាព​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាង ៤០០​ដង​ពីសំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​សរសេរ​រៀបរាប់​ថា […]

Continue Reading