តើ​​ទាំង​នេះ​ជា​ប័ណ្ណ​សញ្ជាតិ​របស់​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក​ឬ?

បន្ទាប់​ពី​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​មួយ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​បង្កើត​ឡើង និង​ប្រកាស​ជា​ផ្លូវការ​ហើយ​នោះ ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី​ថ្មី និង​ឧប​នាយករដ្ឋ​មន្ត្រី​ពីរ​រូប​របស់​លោក កាន់​សញ្ជាតិ​បរទេស​បន្ថែម​លើ​សញ្ជាតិ​កំណើត​របស់​ពួកគេ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​អត្តសញ្ញាណ​របស់​​មេដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា ៣​រូប​មាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត លោក នេត សាវឿន អតីត​មេនគរបាល​ជាតិ និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​កម្ពុជា ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មីៗ​នេះ​។ រូបថត​ទាំង ៣​សន្លឹក​នេះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា រូបថត​ទាំង​នេះ គឺ​​ជា​លិខិត​បញ្ជាក់​ការ​ទទួល​បាន​សញ្ជាតិ​បរទេស​របស់​មេដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា​ទាំង ៣​រូប​នេះ។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ បន្ទាប់​ពីត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​ទាំង​៣​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «នេះ​មិន​មែន​ជា​រឿង​អចេតនា​ទេ លោក នេត សាវឿន និង​លោក អូន ព័ន្ធមុនីរ័ត្ន មិន​មែន​កើត​នៅ​ស្រុក​ខ្មែរ​ទេ គឺ​កើត​នៅ​ខេត្ត​ Hanoi […]

Continue Reading