ខណៈដែលរុស្ស៊ីឈ្លានពានចូលប្រទេសអ៊ុយក្រែននោះ ប្រជាជនអ៊ុយក្រែន ត្រូវបានរាយការណ៍ថា បានចូលរួមជាមួយកងទ័ពអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៊ី។ ទន្ទឹមគ្នានេះ រូបថតមួយសន្លឹកដែលបង្ហាញស្ត្រីម្នាក់ស្ថិតក្នុងឯកសណ្ឋានយោធា ត្រូវបានបង្ហោះ និងចែករំលែកលើបណ្ដាញសង្គម ដោយអះអាងថា ជារូបថតជំទាវទី១ ឬភរិយារបស់ប្រធានាធិបតីអ៊ុយក្រែន ដែលបានចូលរួមប្រយុទ្ធជាមួយនឹងប្រជាជន ដើម្បីការពារប្រទេសជាតិ។ រូបថតដដែលនេះ ក៏ត្រូវបានអះអាងថា ជាភរិយាអនុប្រធានាធិបតីអ៊ុយក្រែនផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០២ ខែមីនា ទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងស្ត្រីម្នាក់ស្ថិតក្នុងឯកសណ្ឋានកងទ័ព។ ទំព័រហ្វេសប៊ុកដដែលនេះ បានអះអាងថា ស្ត្រីនៅក្នុងរូបថតនេះ គឺជាភរិយារបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលបានចូលរួមប្រយុទ្ធក្នុងសមរភូមិជាមួយពលរដ្ឋអ៊ុយក្រែន ដើម្បីការពារមាតុភូមិពីការឈ្លានពានរបស់កងទ័ពរុស្ស៊ី។ រូបថត និងការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ និងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍នៃទំព័រហ្វេសប៊ុក Neang Sokhun Page ដែលសរសេរថា «ថ្ងៃទី០២ ខែមិនា[មីនា] ឆ្នាំ២០២២ ប្រធានាធិបតីអ៊ុយក្រែន […]
Continue Reading