អ្នក​បង្កើត​មាតិកា​ម្នាក់​អះអាង​មិន​ត្រឹម​ត្រូវ​ថា ចម្លាក់​ព្រះ​គោ​ត្រូវ​បាន​ថៃ​ចាក់​សោរ​ទុក​នៅ​វិហារ​​ព្រះទេព​បិតរ

ខណៈ​ដែល​ពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​ថៃ​មួយ​ចំនួន ខ្វែង​គំនិត​គ្នា​ជុំ​វិញ​រឿង​រ៉ាវ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​នោះ អ្នក​បង្កើត​មាតិកា​ម្នាក់​បាន​អះ​អាង​ក្នុង​វីដេអូ​របស់​ខ្លួន​ថា ចម្លាក់​ព្រះ​គោ​ត្រូវ​បាន​ថៃ​ចាក់សោរ​រក្សា​ទុក​ក្នុង​ប្រាសាទ ឬ​ព្រះវិហារ​មួយ​នៅ​ក្នុង​រាជ​វាំង​ថៃ ដោយ​មិន​អនុញ្ញាត​ឱ្យ​មហាជន​ចូល​ទស្សនា​ខាង​ក្នុង​ឡើយ។ ការ​អះអាង​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះមិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​បង្កើត​មាតិកា​នៅ​លើ​បណ្ដាញ​សង្គម​ម្នាក់ បានអះអាង​នៅ​ក្នុង​វីដេអូ​របស់​ខ្លួន​​កាល​ពី​សប្ដាហ៍​មុន​ថា ​ចម្លាក់​ព្រះ​គោ​ដែល​ត្រូវ​បាន​ថៃ(សៀម​កាល​ពី​អតីត​កាល)​យក​ពី​ប្រទេស​កម្ពុជា​កាល​ពី​រាប់​រយ​ឆ្នាំ​មុន ត្រូវ​បាន​គេ​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ប្រាសាទ​មួយ​នៅ​ក្នុង​បរិវេណ​ព្រះ​បរម​រាជ​វាំង​ថៃ។ វីដេអូ​នៃ​ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​សែន​ដង និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​ផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ ខាងក្រោម​នេះ គឺ​ជា​វីដេអូ​មាន​រយៈ​ពេល​ជិត ៦​នាទី ដែល​អ្នក​បង្កើត​មាតិកា​លើ​បណ្ដាញ​សង្គម​ម្នាក់ បានបង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក Rick Kh កាល​ពី​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ បើ​តាម​រូបថត​ក្នុង​វីដេអូ យើង​បាន​រក​ឃើញ​ថា ប្រាសាទ​មួយ​ដែល​អ្នក​បង្កើត​មាតិកា​លើ​បណ្ដាញ​សង្គម​បាន​លើក​ឡើង​នោះ ត្រូវ​បាន​រាជ​វាំង​ថៃ​ដាក់​ឈ្មោះ​ថា ប្រាសាទ​ព្រះ​ថេប​ប៊ីដុន (Prasat Phra Them Bidon) ឬ […]

Continue Reading