ការអះអាងមិនត្រឹមត្រូវមួយថា FIFA នឹងរក្សាទុកជើងទាំងគូរបស់ Pelé នៅសារមន្ទីរ
បន្ទាប់ពីអតីតកីឡាករឆ្នើមរបស់ប្រេស៊ីល លោក Pelé បានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែធ្នូកន្លងមកនេះ ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា ជើងទាំងគូរបស់វីរៈបុរសបាល់ទាត់ប្រេស៊ីលរូបនេះ នឹងត្រូវបានស្ថាប័ន FIFA រក្សាទុកនៅសារមន្ទីរ ហើយការសម្រេចបែបនេះក៏ទទួលបានការអនុញ្ញាតពីគ្រួសារលោក Pelé ផងដែរ។ បន្ទាប់ពីការស្រាវជ្រាវ និងត្រួតពិនិត្យ យើងរកឃើញថា ការអះអាងននេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) នឹងរក្សាទុកជើងទាំងគូរបស់វីរៈកីឡាករបាល់ទាត់ប្រេស៊ីល លោក Pelé នៅឯសារមន្ទីរ ហើយគ្រួសាររបស់អតីតកីឡាករឆ្នើមរូបនេះ ក៏បានអនុញ្ញាតឱ្យ FIFA ធ្វើដូច្នេះដែរ។ ការអះអាងនេះ ត្រូវបានគេចែករំលែកបន្តយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម ហើយក៏មានការបញ្ចេញមតិជាច្រើន និងប្រតិកម្មចម្រុះបែបផងដែរ បន្ទាប់ពីការអះអាងនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងជាភាសាអង់គ្លេស «BREAKING: FIFA WILL KEEP PELÉ’S FEET IN THE MUSEUM. PELÉ’S FAMILY HAS GIVEN THE PERMISSION» […]
Continue Reading