តើពិតជាមានផ្ទាំងប៉ាណូស្វាគមន៍លោក ហ៊ុន ម៉ាណែត នៅកណ្ដាលទីក្រុងញូវយ៉កពិតប្រាកដឬ?
កាលពីសប្ដាហ៍ចុងក្រោយនៃខែកញ្ញាកន្លងមកនេះ លោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្នុងពេលនោះ លោក ហ៊ុន ម៉ាណែត ក៏បានជួបសំណេះសំណាលជាមួយក្រុមមនុស្សដែលត្រូវបានគេដឹងថាជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមគ្នានោះ លោក ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាឪពុករបស់លោក ហ៊ុន ម៉ាណែត ផងនោះ បានបង្ហោះវីដេអូមួយដែលបង្ហាញផ្ទាំងប៉ាណូដ៏ធំមានរូបកូនប្រុសរបស់លោក ស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា និងសារស្វាគមន៍ផងដែរ។ លោក ហ៊ុន សែន អះអាងថា នោះគឺជាផ្ទាំងប៉ាណូស្វាគមន៍ដំណើរទៅដល់របស់កូនប្រុសលោកដែលត្រូវបានគេរៀបចំដាក់នៅ Times Square កណ្ដាលទីក្រុងញូវយ៉ក។ វីដេអូនោះ ត្រូវបានចែករំលែកបន្តយ៉ាងផុសផុល និងទទួលបានមតិសារទរយ៉ាងច្រើនពីអ្នកមាននិន្នាការគាំទ្របក្សកាន់អំណាច ប៉ុន្តែ ទទួលរងការរិះគន់ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្រៅស្រុក។ ទោះជាយ៉ាងណា យើងបានផ្ទៀងផ្ទាត់ទៅលើវីដេអូនោះ ហើយរកឃើញថា ការអះអាងនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន គឺជាព័ត៌មានក្លែងក្លាយ។ ការអះអាងលើបណ្ដាញសង្គម កាលពីសប្ដាហ៍មុន អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបង្ហោះវីដេអូមួយមានរយៈពេល ៤៦វិនាទី ដែលបង្ហាញរូបថតកូនប្រុសរបស់លោកនៅលើផ្ទាំងអេក្រង់ដ៏ធំនៅឯទីក្រុងញូវយ៉ក។ […]
Continue Reading