តើកម្ពុជាមានពលករចំណាកស្រុកច្រើនជាងគេលើពិភពលោកមែនឬទេ?
បន្ទាប់ពីកម្ពុជាបានបំបែកកំណត់ត្រារបស់សៀវភៅកំណត់ត្រាពិភពលោកហ្គីណេស (Guinness World Records)ដោយបានប្រមូលមនុស្សច្រើនបំផុតរាំចង្វាក់ភ្លេងម៉ាឌីហ្សុន និងបង្កើតបេះដូងក្រដាសច្រើនគេកាលពីខែមេសានោះមក ការអះអាងមួយបានលើកឡើងថា កម្ពុជាក៏ជាប់កំណត់ត្រាជាប្រទេសមានពលរដ្ឋចំណាកស្រុកច្រើនជាងគេនៅលើពិភពលោកផងដែរ។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងនៅលើបណ្ដាញសង្គម និងមានការបញ្ចេញមតិយោបល់ផ្សេងផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា កម្ពុជាបានជាប់នៅក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness World Records ក្នុងនាមជាប្រទេសមានប្រជាជនចំណាកស្រុកច្រើនជាងគេនៅលើពិភពលោក។ ការអះអាងនេះដែលភ្ជាប់មកជាមួយរូបថតមនុស្សដ៏ច្រើនកុះករលីកញ្ចប់ឥវ៉ាន់នៅលើស្មានោះ ត្រូវបានចែករំលែកបន្តជាច្រើនដង ខណៈដែលមានការបញ្ចេញមតិផ្សេងៗ និងប្រតិកម្មចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីខែមេសាកន្លងមក ដែលរៀបរាប់ថា «កំណត់ត្រាពិភពលោកដែលកម្ពុជាទទួលបានក្នុងរបប ហ៊ុន សែន ***នៅមានច្រើនទៀត សូមជួយបន្ថែម***»។ Facebook Post | Archived Link ការអះអាងដដែលនេះ ក៏ត្រូវបានលើកឡើងជាភាសាថៃផងដែរ និងត្រូវបានចែករំលែកបន្តទៅក្នុងក្រុមបណ្ដាញសង្គម Amazing World Culture Club ដែលមានគណនីបណ្ដាញសង្គមជិត ៥ម៉ឺនជាសមាជិកនៅក្នុងក្រុមនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ជាមួយសំណេររៀបរាប់ជាភាសាថៃថា «กัมพูชาได้ลงบันทึกสถิติโลก ว่ามีแรงงานข้ามชาติมากที่สุดในโลก […]
Continue Reading
