លោក ម៉ុង ឫទ្ធី បកស្រាយប្រាប់មហាជន ក្រោយមានវីដេអូមួយត្រូវបានបរិយាយមិនត្រឹមត្រូវ
ខណៈដែលកម្ពុជាកាន់តែខិតជិតដល់ការបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដាហើយនោះ ឥស្សរជនជាន់ខ្ពស់នៃគណបក្សកាន់អំណាចមួយចំនួន បានក្លាយទៅជាប្រធានបទនៃការជជែក និងការអះអាងនានានៅលើបណ្ដាញសង្គម។ ក្នុងនោះ វីដេអូមួយដែលបង្ហាញសមាជិកព្រឹទ្ធសភា លោក ម៉ុង ឫទ្ធី ជូតទឹកភ្នែកអំឡុងពេលអង្គុយស្ដាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយអំពីបញ្ហាព្រំដែនជាមួយប្រទេសវៀតណាមនោះ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គម ហើយរៀបរាប់ថា ឧកញ៉ា ម៉ុង ឫទ្ធី បង្ហាញអការស្ដាយទឹកដីក្រោយស្ដាប់លឺដូច្នេះ។ វីដេអូនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង បានរកឃើញថា ការអះអាងទៅលើវីដេអូនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម វីដេអូមួយមានរយៈពេល ១នាទី ដែលបង្ហាញសមាជិកព្រឹទ្ធសភា លោក ម៉ុង ឫទ្ធី យកដៃជូនភ្នែកអំឡុងពេលអង្គុយស្ដាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីបញ្ហាខ្សែបន្ទាត់ព្រំដែនជាមួយវៀតណាមនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ វីដេអូនោះ ត្រូវបានគេអះអាងថា លោក ម៉ុង ឫទ្ធី ដែលមានងារជាឧកញ៉ាមួយរូបផងនោះ បានសម្ដែងការសោកស្ដាយចំពោះជាតិមាតុភូមិ ក្រោយពីលោកបានស្ដាប់លឺលោក ហ៊ុន សែន ថ្លែងពីជម្រើសកាត់ភូមិកំណើតរបស់ប្រធានសភាលោក ហេង សំរិន ទៅឱ្យប្រទេសវៀតណាមនៅក្នុងដំណើរការគូសខ្សែបន្ទាត់រវាងប្រទេសទាំងពីរ។ វីដេអូជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តព្រោងព្រាតនៅលើបណ្ដាញសង្គម […]
Continue Reading