មួយថ្ងៃក្រោយហេតុការណ៍អគ្គិភ័យលើកាស៊ីណូមួយនៅក្រុងប៉ោយប៉ែត ការអះអាងមួយនៅលើបណ្ដាញសង្គម បានប្រកាសថា ចំនួនមនុស្សស្លាប់ក្នុងឧបទ្ទវហេតុនេះ កើនឡើងដល់ជាង ២០០នាក់ហើយត្រឹមថ្ងៃម្សិលមិញនេះ។ ការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម ហើយក៏ទទួលបានការបញ្ចេញមតិចម្រុះបែបពីអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ទំព័រហ្វេសប៊ុកមួយ បានអះអាងកាលពីថ្ងៃម្សិលមិញថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍អគ្គិភ័យកាស៊ីណូមួយនៅក្រុងប៉ោយប៉ែត បានកើនឡើងដល់ជាង ២០០នាក់ហើយគិតត្រឹមថ្ងៃម្សិលមិញនេះ។ ការអះអាងនេះ ទទួលបានការចែករំលែកបន្តយ៉ាងផុលផុស និងមានការបញ្ចេញមតិយ៉ាងច្រើន រួមទាំងប្រតិកម្មចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃម្សិលមិញ ដែលរៀបរាប់ថា «ឆេះកាស៊ីណូនៅប៉ោយប៉ែត ស្លាប់ឈានដល់២០០ជាងនាក់ ២៩/១២/២០២២»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការពិនិត្យឡើងវិញនូវចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូនេះ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាននានា ហើយនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ អគារកាស៊ីណូ Grand Diamond City ត្រូវបានភ្លើងឆាបឆេះកាលពីយប់ថ្ងៃពុធ ហើយបន្តរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែលបណ្ដាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួស។ សារព័ត៌មានសំឡេងសហរដ្ឋអាមេរិក (VOA)ផ្សាយជាភាសាខ្មែរ បានរាយការណ៍នៅយប់ថ្ងៃម្សិលមិញថា យ៉ាងហោចណាស់មនុស្ស ១៩នាក់ […]
Continue Reading