អ្នកបង្កើតមាតិកាម្នាក់អះអាងមិនត្រឹមត្រូវថា ចម្លាក់ព្រះគោត្រូវបានថៃចាក់សោរទុកនៅវិហារព្រះទេពបិតរ
ខណៈដែលពលរដ្ឋកម្ពុជា និងពលរដ្ឋថៃមួយចំនួន ខ្វែងគំនិតគ្នាជុំវិញរឿងរ៉ាវវប្បធម៌ និងប្រវត្តិសាស្ត្រនោះ អ្នកបង្កើតមាតិកាម្នាក់បានអះអាងក្នុងវីដេអូរបស់ខ្លួនថា ចម្លាក់ព្រះគោត្រូវបានថៃចាក់សោររក្សាទុកក្នុងប្រាសាទ ឬព្រះវិហារមួយនៅក្នុងរាជវាំងថៃ ដោយមិនអនុញ្ញាតឱ្យមហាជនចូលទស្សនាខាងក្នុងឡើយ។ ការអះអាងនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងផុសផុលនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម អ្នកបង្កើតមាតិកានៅលើបណ្ដាញសង្គមម្នាក់ បានអះអាងនៅក្នុងវីដេអូរបស់ខ្លួនកាលពីសប្ដាហ៍មុនថា ចម្លាក់ព្រះគោដែលត្រូវបានថៃ(សៀមកាលពីអតីតកាល)យកពីប្រទេសកម្ពុជាកាលពីរាប់រយឆ្នាំមុន ត្រូវបានគេយកទៅរក្សាទុកនៅក្នុងប្រាសាទមួយនៅក្នុងបរិវេណព្រះបរមរាជវាំងថៃ។ វីដេអូនៃការអះអាងនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាចែករំលែកបន្តដល់ទៅរាប់សែនដង និងទទួលបានមតិយោបល់ចម្រុះផងដែរ បន្ទាប់ពីវាត្រូវបានបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ខាងក្រោមនេះ គឺជាវីដេអូមានរយៈពេលជិត ៦នាទី ដែលអ្នកបង្កើតមាតិកាលើបណ្ដាញសង្គមម្នាក់ បានបង្ហោះនៅលើទំព័រហ្វេសប៊ុក Rick Kh កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។ Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ បើតាមរូបថតក្នុងវីដេអូ យើងបានរកឃើញថា ប្រាសាទមួយដែលអ្នកបង្កើតមាតិកាលើបណ្ដាញសង្គមបានលើកឡើងនោះ ត្រូវបានរាជវាំងថៃដាក់ឈ្មោះថា ប្រាសាទព្រះថេបប៊ីដុន (Prasat Phra Them Bidon) ឬ […]
Continue Reading