វីដេអូខួបកំណើតលោក ហ៊ុន សែន ត្រូវបានកាត់តបញ្ចូលសំឡេងជាភាសាវៀតណាម
កាលពីខែសីហាកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បើកថ្នាក់បង្រៀនភាសាវៀតណាមនៅថ្នាក់ឧត្ដមសិក្សា ដែលនាំឱ្យផ្ទុះនូវការរិះគន់ពីសំណាក់អ្នកតាមដានសង្គមផងដែរ។ ប្រហែល ២ខែក្រោយមក វីដេអូមួយដែលបង្ហាញក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រៀងចម្រៀងខួបកំណើតជាភាសាវៀតណាម ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ វីដេអូនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា វីដេអូនេះ ត្រូវបានកាត់តបញ្ចូលសំឡេងជាភាសាវៀតណាម។ ការអះអាងលើបណ្ដាញសង្គម វីដេអូឃ្លីបមួយដែលបង្ហាញឱ្យក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រៀបចំពិធីខួបកំណើតឱ្យរូបលោកនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍មុន។ វីដេអូដដែលនេះ បង្ហាញទៀតថា សមាជិកក្រុមគ្រួសាររបស់លោក ហ៊ុន សែន បានច្រៀងចម្រៀងអបអរសាទរខួបកំណើតរបស់លោកជាភាសាវៀតណាម។ វីដេអូឃ្លីបមានរយៈពេលជាង ២នាទីកន្លះនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរចែករំលែកបន្តជាច្រើនដង ខណៈអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ក៏បានបញ្ចេញមតិទៅលើវីដេអូនេះផងដែរ។ ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានផ្ដាមចេញពីការបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១២ ខែតុលា ជាមួយសំណេររៀបរាប់ថា «រៀនច្រៀងឱ្យហើយទៅក្រែងដល់ថ្ងៃហ្នុងអត់ចេះភាសាហ្នឹង»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើវីដេអូមួយនេះតាមរយៈការដំណើរការ Google […]
Continue Reading