ព័ត៌មានមិនត្រឹមត្រូវភ្ជាប់វីដេអូកូនសិស្សច្រៀងលេងទៅនឹងហេតុការណ៍ភ្លើងឆេះឡានក្រុងនៅថៃ
បន្ទាប់ពីហេតុការណ៍ភ្លើងឆាបឆេះរថយន្តដឹកកូនសិស្សសាលាថៃកាលពីថ្ងៃអង្គារកន្លងមកនេះ ស្រាប់តែមានវីដេអូឃ្លីបមួយ ដែលបង្ហាញកូនសិស្សច្រៀងលេងនៅលើរថយន្តក្រុងមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាទិដ្ឋភាពនៅមុនពេលកើតហេតុការណ៍ដ៏រន្ធត់នោះ។ វីដេអូជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា ការផ្សព្វផ្សាយវីដេអូនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម វីដេអូឃ្លីបមួយមានរយៈពេលជាង ១នាទីដែលបង្ហាញកុមារីតូចៗជាសិស្សសាលាថៃច្រៀងលេងនៅក្នុងឡានក្រុងមួយ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមចាប់ពីថ្ងៃម្សិលមិញនេះ ដោយគេអះអាងថា វាជាវីដេអូសិស្សាថៃនៅមុនពេលត្រូវភ្លើងឆាបឆេះ។ វីដេអូនេះ ត្រូវបានចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ដែលបានបញ្ចេញប្រតិកម្មចម្រុះបែប និងមតិយោបល់ជាច្រើន ដោយជឿថា វីដេអូនេះពិតជាក្មេងៗសិស្សសាលាថៃដែលរងនៅក្នុងហេតុការណ៍ភ្លើងឆេះរថយន្តក្រុងមួយកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។ ខាងក្រោមនេះ គឺជាវីដេអូផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ បន្ទាប់ពីហេតុការណ៍អគ្គិភ័យឆាបឆេះរថយន្តក្រុងដឹកសិស្សតូចៗនៅទីក្រុងបាងកក។ Facebook Post | Archived Link វីដេអូដូចគ្នានេះ ក៏ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរចាប់តាំងពីហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង។ ខាងក្រោមនេះ គឺជាវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា “ទិដ្ឋភាពសិស្សសាលាមត្តេយ្យថៃមុនមានព្រឹត្តិការណ៍ភ្លើងឆេះរថយន្ត!”។ Facebook Post | Archived Link ខាងក្រោមនេះ គឺជាវីដេអូដូចគ្នាដែលបង្ហោះនៅលើបណ្ដាញសង្គម ហើយទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ Facebook Post | Archived Link […]
Continue Reading