វីដេអូអ្នកបើកបរងងុយគេងត្រូវបានផ្សាយថា ជាដើមហេតុនៃករណីភ្លើងឆេះឡានដឹកសិស្សថៃ
បន្ទាប់ពីហេតុការណ៍ភ្លើងឆាបឆេះរថយន្តដឹកកូនសិស្សសាលាថៃកាលពីថ្ងៃអង្គារកន្លងមកនេះ វីដេអូកាមេរ៉ាសុវត្ថិភាពមួយដែលបង្ហាញអ្នកបើកបរងងុយគេងអំឡុងពេលកំពុងបញ្ជាយានយន្តនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមព្រមជាមួយការអះអាងថា វាជាស្ថានភាពអ្នកបើកបរឡានក្រុងដឹកសិស្សថៃដែលជាដើមហេតុនាំឱ្យកើតឧប្បទ្ទវហេតុភ្លើងឆេះនៅដើមសប្ដាហ៍នេះ។ វីដេអូជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា ការផ្សព្វផ្សាយវីដេអូនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម វីដេអូឃ្លីបមួយមានរយៈពេលជាង ២នាទីដែលបង្ហាញស្ថានភាពបើកបររបស់អ្នកបើករថយន្តក្រុងមួយ ត្រូវបានគេអះអាងថា វាជាវីដេអូបានមកពីកាមេរ៉ាសុវត្ថិភាពភ្ជាប់ជាមួយរថយន្តក្រុងដឹកកូនសិស្សថៃ ដែលបង្ហាញអ្នកបើកបរងងុយគេងអំឡុងពេកកាន់ចង្កូតរថយន្ត។ ការអះអាងបន្តថា ស្ថានភាពអ្នកបើកបរបែបនេះហើយគឺជាមូលហេតុដែលបណ្ដាលឱ្យរថយន្តក្រុងនោះជួបឧប្បទ្ទវហេតុភ្លើងឆេះ ដែលបណ្ដាលយ៉ាងមនុស្សយ៉ាងតិច ២៣នាក់ស្លាប់នៅក្នុងអណ្ដាតភ្លើង។ វីដេអូនេះ ត្រូវបានចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ដែលបានបញ្ចេញប្រតិកម្មចម្រុះបែប និងមតិយោបល់ជាច្រើន ដោយជឿថា វីដេអូនេះពិតជាមូលហេតុបណ្ដាលឱ្យកើតហេតុការណ៍ដ៏រន្ធត់នេះកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។ ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ តែ ៣ថ្ងៃប៉ុណ្ណោះបន្ទាប់ពីហេតុការណ៍អគ្គិភ័យឆាបឆេះរថយន្តក្រុងដឹកសិស្សតូចៗនៅជាយរាជធានីបាងកក។ Facebook Post | Archived Link វីដេអូដូចគ្នានេះ ក៏ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរចាប់តាំងពីហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង។ ខាងក្រោមនេះ គឺជាវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា “វីដេអូបង្ហាញដោយកាមេរ៉ាសុវត្ថិភាពករណីឆេះឡានដឹកសិស្ស គឺដើមហេតុមកពីតៃកុងឡានងងុយដេក”។ Facebook Post | Archived Link ខាងក្រោមនេះ […]
Continue Reading