ការអះអាង​មិន​ត្រឹម​ត្រូវ​ថា ជន​ជាតិ​ថៃ​រត់​ចែក​ជើង​គ្នា​ដោយសារ​រញ្ជួយ​ដី​ថ្មី​កើត​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ប្រជាជន​ថៃ​រត់​ទាំង​ភ័យ​ខ្លាច​នៅ​តាម​ដង​ផ្លូវ​នោះ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា ប្រជាជន​ថៃ​រត់​ចែក​ជើង​គ្នា​ដោយសារ​តែ​រញ្ជួយ​ដី​វាយ​ប្រហារ​ប្រទេស​ថៃ​សារ​ជា​ថ្មី​ចំ​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​ចែក​ចាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo រក​ឃើញ​ថា ការអះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា ព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ​ភូមា​ធ្វើ​សមាធិ​ជា​ជន​រង​គ្រោះ​រញ្ជួយ​ដី​ថ្មីៗ

រូបថត​បី​សន្លឹក​​ដែល​បង្ហាញ​ព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ​ភូមា​សឹង និង​ដេក​តម្រៀប​ជា​ជួរ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា ពួកគាត់​សុទ្ធ​តែ​ជា​ជន​រង​គ្រោះ​នៃ​គ្រោះ​មហន្តរាយ​មួយ​នេះ។ រូបថត​រួម​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម ទាក់​ទាញ​បាន​ក្ដី​អាណិត​អាសូរ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

វីដេអូ​ចាស់​ស៊ូណាមិ​វាយ​ប្រហារ​ជប៉ុន​កាល​ឆ្នាំ​២០១១ ត្រូវ​បាន​អះអាង​ថា ទឹក​ជំនន់​នៅ​ឌូបៃ

ខណៈ​ដែល​ទីក្រុង​ឌូបៃ​ត្រូវ​លិច​លង់​ក្នុង​ទឹក​ជំនន់​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្លា​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​រថយន្ត​ជាច្រើន​គ្រឿង​អណ្ដែត​តាម​ទឹក​ជំនន់​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា ជា​ហេតុការណ៍​ទឹក​ជំនន់​នៅ​ទីក្រុង​ឌូបៃ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​លើ​​បណ្ដាញ​សង្គម​នា​ពេល​ថ្មីៗ​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការអះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​ទឹក​ជំនន់​វាយ​ប្រហារ​ទីក្រុង​មួយ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា វា​ជា​ទឹក​ជំនន់​វាយ​ប្រហារ​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់​រួម កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ វីដេអូ​ដែល​ភ្ជាប់​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​រហូត​ដល់​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្នុង​នោះ​​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម និង​មតិយោបល់​ទៅ​នឹង​វីដេអូ​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “ទឹក​ជំនន់​នៅ​ទីក្រុង​ឌូបៃ”។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​តាម​រយៈ​ការ​​​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​វីដេអូ​ទឹក​ជំនន់​នេះនៅ​លើ​បណ្ដាញ YouTube ដែល​បង្ហោះ​ដោយ​ឆាណែល EURONEWS កាល​ពី […]

Continue Reading