ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា លោក សាន សុជា សឹក​ភ្លាម​មាន​ប្រពន្ធ​ភ្លែត

បន្ទាប់​ពីព្រះ​សង្ឃ សាន សុជា បាន​លា​ចាក​សិក្ខាបទ​កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ ការ​អះអាង​មួយ បាន​លើក​ឡើង​ថា លោក​មាន​ភរិយា​ភ្លាមៗ​ក្រោយ​ពី​លា​ចាក​ភ្នួស។ ការ​អះ​អាង​នេះ បាន​បង្ហោះ​រូបថត​ស្ត្រី​ម្នាក់​ឱប​លោក សាន សុជា ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ជា​គ្រហស្ថ​ម្នាក់។ ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ព្រោង​ព្រាត និង​បញ្ចេញ​មតិ​ចម្រុះ​បែប។ ទោះជាយ៉ាងណា បន្ទាប់​ពី​កិច្ច​សម្ភាស​ជាមួយ​ស្ត្រី​ដែល​ឱប​លោក សាន​ សុជា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​អះ​អាង​កាល​ពី​ចុង​សប្ដាហ៍​មុន​ថា អតីត​ព្រះ​សង្ឃ សាន សុជា បាន​រៀប​ការ​ប្រពន្ធ​ភ្លាមៗ ក្រោយ​​ពី​លា​ចាក​ភ្នួស​មក​ជា​គ្រហស្ថ​ធម្មតា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា​កន្លង​មក​នេះ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហោះ​ផង​ដែរ​នូវ​វីដេអូ​ដែល​បង្ហាញ​រូបថត​​​លោក សាន សុជា និង​ស្ត្រី​ម្នាក់​បាន​ឱប​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ចែក​រំលែក​បន្ត ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ហេតុ​តែ​គេ​មាន​សិល្ប៍​សឹក​ភ្លាម​មាន​ប្រពន្ធ​ភ្លែត។ បួស​សន្សំ​ទ្រព្យ​ជិត​ចេញ​ MV ហើយ​បង​ប្អូន។ និពន្ធ​ចម្រៀង និង​ទំនុក​ភ្លេង​ដោយ​រូប​ខ្ញុំ​បាទ​ផ្ទាល់ អ្នក​ច្រៀង​ដោយ​ប្អូន​ប្រុស យ៉ាង ជីង […]

Continue Reading