​ព្រះ​សង្ឃ​មួយ​អង្គ​​ថើប​ស្ត្រី​ម្នាក់​មិន​មែន​ជា​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ​នោះ​ឡើយ

ខណៈ​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ បន្ត​រិះគន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ពី​ក្រៅ​ប្រទេស​មក​នោះ ការ​អះ​អាង​មួយ​បាន​និយាយ​ថា ព្រះ​សង្ឃ​អង្គ​នេះ​បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​នៅ​ឯ​វត្ត​ភ្នំសេរី​ដែល​ព្រះ​អង្គ​គង់​នៅ។ ការអះអាង​នេះ ក៏​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​ព្រះ​សង្ឃ​មួយ​អង្គ​ថើប​ស្ត្រី​ម្នាក់​ផង​ដែរ។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន និង​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បញ្ចេញ​មតិ​ផ្សេងៗ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មករា​កន្លង​ទៅ បាន​លើក​ឡើង​ថា ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែល​ជា​សង្ឃ​សកម្ម​នឹង​ការ​រិះ​គន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ មាន​ចំណង​ផ្លូវ​ភេទ​ជាមួយ​ស្ត្រី​ម្នាក់​នៅ​ឯ​វត្ត​ដែល​ព្រះ​តេជ​គុណ​អង្គ​នេះ​គង់​នៅ​សហរដ្ឋ​អាមេរិក។ ការ​អះ​អាង​ដដែល​នេះ ក៏​បាន​បង្ហោះ​មក​​ជាមួយ​ផង​ដែរ​រូបថត​មួយ​ចំនួន ដែល​ក្នុង​រូបថត​មួយ​សន្លឹក​​បង្ហាញ​ព្រះ​សង្ឃ​មួយ​អង្គ​ឱប​ថើប​ស្ត្រី​ម្នាក់។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់ ១៧៣​ដង​ ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​នោះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពីថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០២៣ ដែលសរសេរ​រៀបរាប់​ថា «វត្ត​ភ្នំសេរី​របស់​អាខ្មៅ ប៊ុត ប៊ុនតិញ គឺ​ជា​មជ្ឈ​មណ្ឌល​ប្រមូល​ផ្ដុំ​នូវ​ក្រុម​អ្នក​នយោបាយ​ទុច្ចរឹត និង​ជា​កន្លែ​បន​ស្រី​មេម៉ាយ ហើយ​នឹង​វង​ផឹកស៊ី​របស់​ពាលា​អាវាសែ​ដែល​រត់ចោល​ស្រុក»។ Facebook Post | Archived Link កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន […]

Continue Reading