វីដេអូ AI ត្រូវបានគេអះអាងថា ជាយន្តហោះចម្បាំងត្រូវបាញ់ធ្លាក់ក្នុងសង្គ្រាមឥណ្ឌា-ប៉ាគីស្ថាន
បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរវាងឥណ្ឌា និងប៉ាគីស្ថានបានកើតឡើងកាលពីថ្ងៃពុធសប្ដាហ៍មុន វីដេអូឃ្លីបមួយដែលបង្ហាញឧទ្ធម្ភាគចក្រមួយគ្រឿងព្យាយាមយោងយន្តហោះចម្បាំងបាក់បែកមួយគ្រឿង ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាយន្តហោះចម្បាំងដែលត្រូវបានបាញ់ធ្លាក់នៅក្នុងជម្លោះឥណ្ឌា-ប៉ាគីស្ថានកាលនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
Continue Reading