ការអះអាងមិនត្រឹមត្រូវថា លោក សាន សុជា សឹកភ្លាមមានប្រពន្ធភ្លែត
បន្ទាប់ពីព្រះសង្ឃ សាន សុជា បានលាចាកសិក្ខាបទកាលពីខែឧសភាកន្លងមកនេះ ការអះអាងមួយ បានលើកឡើងថា លោកមានភរិយាភ្លាមៗក្រោយពីលាចាកភ្នួស។ ការអះអាងនេះ បានបង្ហោះរូបថតស្ត្រីម្នាក់ឱបលោក សាន សុជា ដែលស្ថិតក្នុងសម្លៀកបំពាក់ជាគ្រហស្ថម្នាក់។ ការអះអាងនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកបន្តព្រោងព្រាត និងបញ្ចេញមតិចម្រុះបែប។ ទោះជាយ៉ាងណា បន្ទាប់ពីកិច្ចសម្ភាសជាមួយស្ត្រីដែលឱបលោក សាន សុជា យើងរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ទំព័រហ្វេសប៊ុកមួយ បានអះអាងកាលពីចុងសប្ដាហ៍មុនថា អតីតព្រះសង្ឃ សាន សុជា បានរៀបការប្រពន្ធភ្លាមៗ ក្រោយពីលាចាកភ្នួសមកជាគ្រហស្ថធម្មតានៅក្នុងប្រទេសអូស្ត្រាលីកាលពីថ្ងៃទី២១ ខែឧសភាកន្លងមកនេះ។ ទំព័រហ្វេសប៊ុកដដែលនេះ បានបង្ហោះផងដែរនូវវីដេអូដែលបង្ហាញរូបថតលោក សាន សុជា និងស្ត្រីម្នាក់បានឱបគ្នាទៅវិញទៅមក។ ការអះអាងនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនចែករំលែកបន្ត ហើយអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានបញ្ចេញមតិយោបល់ និងប្រតិកម្មចម្រុះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «ហេតុតែគេមានសិល្ប៍សឹកភ្លាមមានប្រពន្ធភ្លែត។ បួសសន្សំទ្រព្យជិតចេញ MV ហើយបងប្អូន។ និពន្ធចម្រៀង និងទំនុកភ្លេងដោយរូបខ្ញុំបាទផ្ទាល់ អ្នកច្រៀងដោយប្អូនប្រុស យ៉ាង ជីង […]
Continue Reading