ឧកញ៉ា ម៉ុង ឫទ្ធី បញ្ជាក់ថា លោកគ្មានផ្ទះនៅរដ្ឋតិចសាសនោះឡើយ
កាលពីខែតុលាកន្លងមកនេះ ឧកញ៉ា ម៉ុង ឫទ្ធី ដែលជាអ្នកជំនួញដ៏ល្បីឈ្មោះ និងជាសមាជិកព្រឹទ្ធសភាកម្ពុជា បានធ្វើដំណើរទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក ហើយបានបង្ហោះរូបថតមួយចំនួននៅលើបណ្ដាញសង្គម។ ទន្ទឹមគ្នានោះ រូបថតលំនៅឋានមួយ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយការអះអាងថា ជាផ្ទះរបស់ឧកញ៉ារូបនេះ។ ការអះអាងនេះ ទទួលបានការចែករំលែកបន្តដល់ទៅរាប់រយដង។ ទោះជាយ៉ាងណា ឧកញ៉ា ម៉ុង ឫទ្ធី បញ្ជាក់ថា លោកគ្មានផ្ទះនៅឯក្រៅប្រទេសទេ។ ការអះអាងលើបណ្ដាញសង្គម ទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតលំនៅឋានដ៏ធំមួយនៅលើបណ្ដាញសង្គម ហើយអះអាងថា គេហដ្ឋានមួយនេះ គឺជាផ្ទះឧកញ៉ា ម៉ុង ឫទ្ធី ស្ថិតក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។ លោក ម៉ុង ឫទ្ធី គឺជាអ្នកជំនួញល្បីឈ្មោះនៅកម្ពុជា និងជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាផងដែរ។ ការអះអាងនេះ ទទួលបានការចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងមានការបញ្ចេញមតិជាច្រើន និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២២ ខែតុលាកន្លងមកនេះ ដែលរៀបរាប់ថា «អរគុណសន្តិភាព ផ្ទះឧកញ៉ាសន្តិភាព ម៉ុង រិទ្ធី នៅរដ្ឋតិចសាស សហរដ្ឋអាមេរិក»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត […]
Continue Reading