ទទួលទានទឹកត្រជាក់ និងងូតទឹកភ្លាមៗនារដូវក្ដៅបែបនេះ មានគ្រោះថ្នាក់ចំពោះសុខភាពឬទេ?
ខណៈដែលរលកកម្ដៅខ្លាំងកំពុងវាយប្រហារប្រទេសជាច្រើននៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍នោះ ការអះអាងដ៏ផុសផុលមួយ បានណែនាំមហាជនកុំឱ្យទទួលទានទឹកត្រជាក់ និងងូតទឹកត្រជាក់ ដោយសារវាមានហានិភ័យខ្ពស់ចំពោះសុខភាព។ ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា វេជ្ជបណ្ឌិតបានណែនាំកុំឱ្យផឹកទឹកត្រជាក់នៅពេលអាកាសធាតុក្ដៅឡើងដល់ ៤០អង្សា ដោយសារទឹកត្រជាក់អាចធ្វើឱ្យសរសៃឈាមតូចៗផ្ទុះបែកបាន និងហាមងូតទឹកត្រជាក់ភ្លាមៗ ក្រោយពីវិលត្រឡប់មកពីខាងក្រៅដែលមានសីតុណ្ហភាពក្ដៅខ្លាំង។ ការអះអាងនេះ ទទួលបានការចែករំលែកបន្តយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម និងមតិយោបល់យ៉ាងច្រើនផងដែរពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងដែលបង្ហោះដោយអ្នកបង្កើតមាតិកាម្នាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។ Facebook Post | Archived Link ទោះជាយ៉ាងណា ទំព័រហ្វេសប៊ុកដដែលនេះ បានកែប្រែសំណេររបស់ខ្លួនទៅវិញនៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ហើយខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីសំណេរនៅលើបណ្ដាញសង្គម បន្ទាប់ពីបានកែប្រែសំណេររបស់ខ្លួន។ Facebook Post | Archived Link ទំព័រហ្វេសប៊ុកមួយទៀតឈ្មោះ ចាន់ធី សម្រស់ធម្មជាតិ ក៏បានបង្ហោះការអះអាងដដែលនេះផងដែរ ហើយក៏ទទួលបានការចែករំលែកបន្តរឹតតែច្រើនថែមទៀត។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះការអះអាងដដែលនេះដោយទំព័រហ្វេសប៊ុកមួយទៀតកាលពីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ Facebook […]
Continue Reading