តើ​អាមេរិក​ហាម​ពលរដ្ឋ​ឱ្យ​ផ្អាក​បរិភោគ​អយស្ទ័រ​ទូទាំង​ប្រទេស​មែន​ឬទេ?

ខណៈ​ដែល​ជំងឺ Norovirus កំពុង​តែ​ផ្ទុះ​នៅ​តាម​ប្រទេស​មួយ​ចំនួន ការ​អះអាង​ដ៏​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នា​សប្ដាហ៍​នេះ បាន​និយាយ​ថា អាមេរិក​បាន​ប្រកាស​ឱ្យ​ប្រជាជន​ខ្លួន​ផ្អាក​បរិភោគ​អយស្ទ័រ​ជា​បន្ទាន់ ក្រោយ​រក​ឃើញ​មេរោគ​ប្រភេទ​នេះ​នៅ​ក្នុង​គ្រឿង​សមុទ្រ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បង្ហាញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ប្រព័ន្ធ​ផ្សព្វផ្សាយ​​មួយ​នៅ​កម្ពុជា បាន​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ពីរ​ថ្ងៃ​មុនថា អាមេរិក​បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​រប​ស់​ខ្លួន​ផ្អាក​ទទួល​ទាន​អយស្ទ័រ​ជា​បន្ទាន់ បន្ទាប់​ពី​រក​ឃើញ​ថា គ្រឿង​សមុទ្រ​ប្រភេទ​នេះ​មាន​ផ្ទុក​វីរុស​​ណូរ៉ូ (Norovirus) និង​មាន​ករណី​ឆ្លង​កើត​ឡើង។ បន្ទាប់​ពី​ព័ត៌មាន​នេះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម វា​ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម​ផ្សេងៗ និង​មតិ​យោបល់​ចម្រុះ​បែប​ទៅ​នឹង​ព័ត៌មាន​នេះ ដោយ​ជឿ​លើ​ព័ត៌មាន​មួយ​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “ក្ដៅៗ! អាមេរិក​ប្រកាស​ឱ្យ​ពលរដ្ឋ​ផ្អាក​ញ៉ាំ​អយស្ទ័រ​បន្ទាន់ ក្រោយ​រក​ឃើញ​មាន​ផ្ទុក​មេរោគ Norovirus និង​មាន​ករណី​ឆ្លង”។ Facebook Post | Archived Link ព័ត៌មាន​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​ចម្លង​យក​ទៅ​បង្ហោះ​​បន្ត ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​ផង​ដែរ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​ជឿ​ទៅ​តាម​ការ​ផ្សាយ​ព័ត៌មាន​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយកាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​ចម្លង​ព័ត៌មាន​ទាំង​ស្រុង។ Facebook Post | […]

Continue Reading