សំឡេងផ្សព្វផ្សាយចុះបញ្ជីអាជីវកម្មត្រូវបានកាត់តបន្ថែមលើវីដេអូឃោសនាបោះឆ្នោត
កាលពីដើមខែនេះ អាជ្ញាធរមូលដ្ឋាននៅតាមស្រុកនានាបានចុះផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចុះបញ្ជីអាជីវកម្ម និងសិប្បកម្មក្រៅប្រព័ន្ធរបស់ពួកគេឱ្យបានមុនដាច់ខែនេះ។ បន្ទាប់មក ក៏មានវីដេអូមួយដែលបង្ហាញមនុស្សមួយក្រុមចុះផ្សព្វផ្សាយព័ត៌មាននៅតាមផ្សារនោះ ត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ វីដេអូនេះទទួលបានការចែករំលែកបន្ត និងការបញ្ចេញមតិយ៉ាងច្រើនផុសផុល។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា វីដេអូនេះ ត្រូវបានកាត់តឱ្យខុសពីខ្លឹមសារដើម។ ការអះអាងលើបណ្ដាញសង្គម វីដេអូមួយមានរយៈពេលប្រហែល ៣នាទីកន្លះ ដែលបង្ហាញមនុស្សមួយក្រុមធ្វើដំណើរផ្សព្វផ្សាយឱ្យអាជីវករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះបញ្ជីអាជីវកម្មរបស់ខ្លួននោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍មុន។ វីដេអូនេះ ទទួលបានការចូលទស្សនារហូតដល់ជិត ២សែនដង ការចែករំលែកដល់ទៅជាង ២ពាន់ដង និងការបញ្ចេញមតិយោបល់យ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយសំណេររៀបរាប់ថា «មន្ត្រីពន្ធដារបានប្ដេជ្ញាចិត្តក្នុងឆ្នាំ២០២៤នេះ ប្រមូលពន្ធឱ្យបានច្រើនជាងឆ្នាំ២០២៣ និយាយឱ្យងាយយល់ហៅថាវិធីច្របាច់…»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការដំណើរការ Google Reverse Image Search និងពាក្យគន្លឹះ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ វីដេអូក្បួនដង្ហែនេះ ត្រូវបានរកឃើញបង្ហោះនៅលើបណ្ដាញសង្គមដោយលោក សូ ណារ៉ូ កាលពីថ្ងៃទី២១ ខែកក្កដាកន្លងមកអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកន្លងមកនេះ។ លោក […]
Continue Reading