ស្ថានភាពការគោរពសិទ្ធិមនុស្សនៅកម្ពុជាល្អប្រសើរដូចមន្ត្រី UN លើកឡើងឬទេ?
កាលពីដើមខែកុម្ភៈកន្លងមកនេះ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិម្នាក់ ត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់សម្ដីចុះផ្សាយថា មន្ត្រី UN រូបនោះ បានមើលឃើញស្ថានភាពនៃការគោរពសិទ្ធិមនុស្សល្អប្រសើរនៅកម្ពុជា។ សារព័ត៌មានក្នុងស្រុកនោះ ក៏បានចែករំលែកសេចក្ដីរាយការណ៍របស់ខ្លួននៅលើបណ្ដាញសង្គមផងដែរ ហើយទទួលបានមេដៃយល់ស្របជាច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា ខាងក្រោមនេះ គឺជារបាយការណ៍និយាយពីស្ថានភាពសិទ្ធិសេរីភាពនៅកម្ពុជា ដែលវាយតម្លៃដោយអង្គការសិទ្ធិមនុស្សក្នុងស្រុក និងក្រុមសិទ្ធិមនុស្សអន្តរជាតិ។ ការអះអាងលើបណ្ដាញសង្គម កាលពី ២សប្ដាហ៍មុន សារព័ត៌មានដើមអម្ពិល (DAP-NEWS) បានចុះផ្សាយថា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក Joseph Scheuer បាននិយាយថា ស្ថានភាពនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជានាពេលបច្ចុប្បន្ននេះ កាន់តែល្អប្រសើរ។ សារព័ត៌មានស្និទ្ធិនឹងរដ្ឋាភិបាលមួយនេះ បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិរូបនេះ បានលើកឡើងដូច្នេះនៅក្នុងជំនួបមួយជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈកន្លងមកនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីទំព័រហ្វេសប៊ុក DAP News ដែលបានចែករំលែកនូវអត្ថបទមួយមានចំណងជើងថា «UN៖ ការគោរពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែល្អប្រសើរ»។ Facebook Post | Archived Link ទំព័រហ្វេសប៊ុក DAP-News បានចែករំលែកអត្ថបទព័ត៌មានរបស់ខ្លួនពីគេហទំព័រសារព័ត៌មានដើមអម្ពិល ដែលចេញផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ […]
Continue Reading