រូបថត Cristiano Ronaldo ហូប​បាយ​ដំណើប​ស្វាយ​ទុំ គឺ​ជា​រូបថត​កាត់​ត

តារា​ចម្រៀង​ថៃ​មួយ​រូប បាន​ហូប​ស្វាយ​ជាមួយ​បាយ​ដំណើប​នៅ​លើ​ឆាក​សម្ដែង​របស់​នាង​នៅ​ឯ​សហរដ្ឋ​អាមេរិក​កាល​ពី​ប៉ុន្មាន​ថ្មីៗ​នេះ ដែល​នាំ​ឱ្យ​តម្រូវការ​ស្វាយ​ទុំ​ និង​បាយ​ដំណើប​នៅ​ក្នុង​ប្រទេស​ថៃ​ហក់​ឡើង​ខ្ពស់។ បន្ទាប់​មក ស្រាប់​តែ​មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ Cristiano Ronaldo កីឡាករ​បាល់​ទាត់​​ដ៏​ល្បី​ល្បាញ​របស់​ពិភព​លោក ហូប​ផ្លែ​ស្វាយ​ជាមួយ​បាយ​ដំណើប ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ច្រើន​ទៅ​នឹង​រូបថត​នោះ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ដំណើរការ​ស្វែង​រក​រូបថត យើង​រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​កាត់​ត។​ ​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ពីរ​ថ្ងៃ​មុន​នេះ ដែល​បង្ហាញ​ឱ្យ​ឃើញ​កីឡាករ​បាល់​ទាត់​លំដាប់​ថ្នាក់​ពិភព​លោក Cristiano Ronaldo អង្គុយ​នៅ​នឹង​មុខ​ចាន​បាយ​ដំណើប​ស្វាយ​ទុំ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ សរសេរ​ថា កីឡាករ​បាល់​ទាត់​សញ្ជាតិ​ព័រទុយកាល់​រូប​នេះ ចូល​ចិត្ត​ហូប​ម្ហូប​ថៃ។ រូបថត​នេះ ក៏​ត្រូវ​បាន​គេ​ចែក​រំលែក​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ជជែក និង​ប្រតិកម្ម​ជាច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នោះ​ដែល​សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ដែល​មាន​ន័យ​ថា «Ronaldo ចូល​ចិត្ត​ហូប​ម្ហូប​ថៃ។ ប៉ុន្តែ គាត់​មិន​ចូល​ចិត្ត​ម្ហូប​ខ្មែរ​ដ៏​កខ្វក់​នោះ​ឡើយ»។ FACEBOOK POST | ARCHIVED LINK ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ […]

Continue Reading