Fact-Check: ស្ត្រីម្នាក់ដួលម៉ូតូនៅកន្លែងហាលស្រូវលើថ្នល់កៅស៊ូ មិនមែនកើតឡើងនៅកម្ពុជាទេ
រូបថតមួយសន្លឹក ដែលបង្ហាញស្ត្រីម្នាក់ដួលម៉ូតូនៅកន្លែងហាលស្រូវនៅលើផ្លូវកៅស៊ូនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា ករណីនេះកើតឡើងនៅក្នុងខេត្តកណ្ដាល ប្រទេសកម្ពុជា។ រូបថតជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដង និងមានការបញ្ចេញមតិចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា តាមរយៈកម្មវិធីផ្ទៀងផ្ទាត់រូបថតរបស់ Google យើងរកឃើញថា ការអះអាងទៅលើរូបថតមួយសន្លឹកនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២៩ ខែវិច្ឆិកាកន្លងមកថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកនៅក្នុងក្រុមបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញស្ត្រីម្នាក់ជួបគ្រោះថ្នាក់ដួលម៉ូតូនៅលើតង់ហាលស្រូវស្ថិតលើថ្នល់មួយកន្លែង។ អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ អះអាងថា រូបថតនៃហេតុការណ៍ដួលម៉ូតូនេះ កើតឡើងនៅក្នុងខេត្តកណ្ដាល។ រូបថតនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនចែករំលែកបន្តទៀត និងមានប្រតិកម្មពីអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ខណៈអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនទៀត មានមន្ទិលថា ទីតាំងកើតហេតុនេះ មិនមែនស្ថិតនៅកម្ពុជានោះឡើយ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ ល្បង កាក់ ដែលសរសេររៀបរាប់ថា «ផ្លូវសម្រាប់គេធ្វើដំណើរ មិនមែនសម្រាប់ហាលស្រូវទេ (រូបថត៖ ខេត្តកណ្ដាល)»។ Facebook Post | Archived Link រូបថតដដែលនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតយកទៅប៉ុស្តិ៍បន្តទៀតផងដែរ ដូចជាទំព័រហ្វេសប៊ុក ទំព័រសំណើចខ្មែរ ជាដើម។ Facebook Post | Archived Link […]
Continue Reading