រូបថតលោក ហ៊ុន សែន អង្គុយកៀក ធី សុវណ្ណថា គឺជារូបភាពកាត់តតែប៉ុណ្ណោះ
បន្ទាប់ពីអតីតយុវតីគាំទ្របក្សប្រឆាំង អ្នកនាង ធី សុវណ្ណថា ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រមួយ រូបថតមួយសន្លឹកដែលបង្ហាញរូបនាងអង្គុយជាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើសាឡុងតែមួយ ត្រូវបានបង្ហោះលើបណ្ដាញសង្គមជាមួយការអះអាងថា អ្នកទាំងពីរបានជួបគ្នាដោយសម្ងាត់។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា រូបភាពនេះ ត្រូវបានកាត់តតែប៉ុណ្ណោះ។ SOCIAL MEDIAL CLAIM រូបថតមួយសន្លឹកដែលបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកនាង ធី សុវណ្ណថា អង្គុយក្បែរគ្នានៅលើសាឡុងមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយគណនីហ្វេសប៊ុកមួយកាលពីសប្ដាហ៍មុន។ រូបថតមួយសន្លឹកនេះ ត្រូវបានគេអះអាងថា អ្នកនាង ធី សុវណ្ណថា អតីតយុវតីគាំទ្រគណបក្សប្រឆាំងដែលបានប្ដូរទៅគាំទ្រគណបក្សកាន់អំណាចវិញនោះ បានលួចជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុននឹងត្រូវបានប្រកាសតំណែងអភិបាលរងក្រុងអរិយក្សត្រ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «បែកធ្លាយរូបថតលួចជួបគ្នា ហ៊ុន សែន-ធី សុវណ្ណថា មុនប្រកាសតំណែងអភិបាលរងក្រុងអរិយក្សត្រ»។ Facebook Post | Archived Link FACT CHECK Fact […]
Continue Reading