ពិធីបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិ ត្រូវបានរៀបចំប្រារព្ធឡើងនៅទូទាំងប្រទេសចិន ហើយក៏ត្រូវបានប្រារព្ធឡើងខ្លះៗផងដែរពីសំណាក់ខ្សែស្រឡាយកាត់ចិននៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានកម្ពុជាផងដែរ។ គ្រាន់តែ ១ថ្ងៃមុនពិធីបុណ្យនេះចាប់ផ្ដើមឡើង រូបភាពនៃផ្ទាំងបដាក្រហមមួយផ្ទាំងដែលសរសេរថា «ស្វាគមន៍មកកាន់កម្ពុជា ខេត្តរបស់ចិន» ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។ ប៉ុស្តិ៍នោះត្រូវបានចែកចាយជាច្រើនរួមទាំងការបញ្ចេញមតិយោបល់ជាច្រើន ដែលបង្ហាញនូវមតិចម្រុះជុំវិញវត្តមានជនជាតិចិននៅកម្ពុជា។ ការអះអាងលើបណ្ដាញសង្គម ផ្ទាំងបដាក្រហមមួយដែលសរសេរថា «ស្វាគមន៍មកកាន់កម្ពុជា ខេត្តរបស់ចិន» ត្រូវបានមនុស្សពីរនាក់ចងព្យួរនឹងបង្កាន់ដៃស្ពានមួយ ហើយត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់នៅថ្ងៃទី១១ ខែកុម្ភៈ មួយថ្ងៃមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនចាប់ផ្ដើមឡើង។ ប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះ សរសេរថា «សារដ៏សំខាន់ក្នុងឱកាសបុណ្យចូលឆ្នាំចិន(ស្វាគមន៍មកកម្ពុជា ជាខេត្តរបស់ចិន)ជាប្រទីបដាស់សតិកូនខ្មែរសុទ្ធ»។ Facebook Post | Archived Link ប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀត ដែលភ្ជាប់ជាមួយផ្ទាំងបដាក្រហមនោះ សរសេរថា «ស្វាគមន៍មកកាន់កម្ពុជា ខេត្តរបស់ចិន» និងផ្ទាំងបដាមួយទៀតសរសេរថា «ស្វាគមន៍មកកាន់ហ្វីលីពីន ខេត្តរបស់ចិន»។ ប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ បានរៀបរាប់បន្តថា «អាសន្នធំហើយ គោលនយិបាយផ្លូវ១ខ្សែក្រវ៉ាត់១របស់ចិន ធ្វើឱ្យប្រទេសហ្វីលីពីន និងកម្ពុជា ក្លាយជារបស់ចិនបាត់ទៅហើយ។ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ រកឃើញចិនៗវាបានបង្ហាញបដា២ ឬច្រើនជាង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំរបស់វា»។ ប៉ុស្តិ៍ដដែលនេះ បន្តថា «នេះគឺជាស្នាដៃរបស់លោក ហ៊ុន សែន […]
Continue Reading