រូបថតចាស់របស់អតីតអ្នករិះគន់លោក ហ៊ុន សែន ត្រូវបានបង្ហោះឡើងភ្ជាប់នឹងការបោះឆ្នោតម្សិលមិញនេះ
បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃម្សិលមិញនេះ រូបថតមួយសន្លឹករបស់អតីតអ្នកគាំទ្របក្សប្រឆាំងមួយរូបដែលអមដោយសំណេររៀបរាប់ថាលោកមិនចូលរួមបោះឆ្នោត ហើយប្រជាពលរដ្ឋតិចតួចចេញទៅបោះឆ្នោតនោះ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃម្សិលមិញនេះ។ រូបថតដែលមានសំណេរបែបនេះ ត្រូវបានចែករំលែកបន្តជាច្រើនដង និងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា រូបថតដែលមានសំណេររៀបរាប់បែបនេះ ត្រូវបានបង្ហោះដោយភ្ជាប់ជាមួយព័ត៌មានមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម រូបថតមួយសន្លឹកដែលបង្ហាញអតីតអ្នកគាំទ្របក្សប្រឆាំង លោក នី ណាក់ បង្ហាញចង្អុលដៃគ្មានជ្រលក់ទឹកខ្មៅ និងសរសេររៀបរាប់ថា ប្រជាពលរដ្ឋចេញទៅបោះឆ្នោតមានចំនួនតិចតួចនោះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ ឈាមខ្មែរ សង្គ្រោះជាតិ បង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃម្សិលមិញនេះ។ រូបថតដែលមានសំណេរបែបនេះ ត្រូវបានយកទៅបង្ហោះក្នុងន័យថា ប្រជាពលរដ្ឋចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃម្សិលមិញនេះ មានចំនួនកាន់តែតិចទៅៗ។ រូបថតដែលមានសំណេរបែបនេះ ត្រូវបានចែករំលែកបន្តជាច្រើនដង រួមជាមួយការបញ្ចេញមតិយោបល់ និងប្រតិកម្មចម្រុះបែបពីអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមដែលសរសេររៀបរាប់ថា «ពីមួយអាណត្តិទៅមួយអាណត្តិ ស្ងាត់ទៅៗ បោះឆ្នោតកាន់តែលែងមានន័យ កាន់តែបោះ គំនរទុក្ខសោកប្រជារាស្ត្រ កើតមានកាន់តែធ្ងន់ឡើងៗ»។ Facebook Post | Archived Link ការអះអាងដដែលនេះ ត្រូវបានចែករំលែកបន្តទៅកាន់ក្រុមបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន។ សូមមើលការអះអាងនេះតាមរយៈតំណភ្ជាប់នៅទីនេះ (archived) ឬតំណភ្ជាប់មួយទៀតនៅទីនេះ (archived) ឬតំណភ្ជាប់មួយទៀតនៅទីនេះ (archived)។ ការត្រួតពិនិតុ្យការពិត Fact […]
Continue Reading