រូបភាព​នៃ​អត្ថបទ​ព័ត៌មាន​មួយ​របស់ Fresh News ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ខ្លឹមសារ​ដើម

ខណៈ​ដែល​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​ នឹងឈាន​ចូល​ដល់​ខួប ៧​ឆ្នាំ​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ​ហើយ រូបភាព​ផ្ដាម​ពី​អត្ថបទ​ព័ត៌មាន​របស់ Fresh News មួយ​ដែល​និយាយ​ថា លោក ហ៊ុន សែន នឹង​មិន​ផ្ដល់​ក្ដី​សង្ឃឹម​សម្រាប់​ការ​រក​យុត្តិធម៌​ជូន​លោក កែម ឡី នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​ថ្មីៗ​នេះ។ រូបភាព​អត្ថបទ​ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​នេះ គ្រាន់​តែ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបភាព​ផ្ដាម​ពី​អត្ថបទ​ព័ត៌មាន​មួយ​របស់​សារព័ត៌មាន Fresh News ដែល​មាន​ចំណង​ជើង​ថា «សម្ដេច ហ៊ុន សែន បាន​ចំអក​ទៅ​ក្រុម​ពួក​ប្រឆាំង​មួយ​ចំនួន​តូច និង​អ្នក​គាំ​ទ្រ​លោក កែម ឡី បើ​ពួក​លោក​ឯង​ចង់​បាន​យុត្តិធម៌ លុះត្រា​ណា​តែ​សម្ដេច ហ៊ុន សែន ធ្លាក់​ពី​អំណាច​សិន តែ​ពេល​នេះ​ពួក​ឯង​កុំ​សង្ឃឹម​ថា​មាន​យុត្តិធម៌​អោយ​សោះ»​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ រូបភាព​​ផ្ដាម​ពី​អត្ថបទ​ព័ត៌មាន​របស់​សារព័ត៌មាន Fresh News បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​មាន​សំណេរ​ថា […]

Continue Reading