Fact-Check: រូបថត​បង្ហាញ​ការ​​ឈូស​ឆាយ​ព្រៃ​ឈើ​នៅ​ឥណ្ឌូនេស៊ី​ ត្រូវ​បាន​អះ​អាង​ថា​ជា​​ព្រៃឈើ​តំបន់​ព្រៃឡង់​កម្ពុជា

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​​មួយ​ឈ្មោះ​ថា គណបក្ស​សម្រែក​យុត្តិធម៌​សង្គម បាន​បង្ហោះ​បំណែក​រូបថត​ពីរ​សន្លឹក​​​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។ បំណែក​មួយ​នៃ​រូបថត​នោះ បង្ហាញព្រៃ​ឈើ​នៅ​តំបន់​មាន​ទឹក ហើយ​មាន​សំណេរ​ថា «កោះ​កុង​ក្រៅ​ត្រៀម​ខ្លួន​អភិវឌ្ឍន៍» ខណៈ​បំណែក​មួយ​ទៀត​នៃ​រូបថត​នោះ បង្ហាញ​​នូវ​​វាល​ល្វឹង​ល្វើយ​ បន្ទាប់​ពី​ការ​កាប់​ឆ្ការ​ឈូស​ឆាយ​ព្រៃឈើ។ សំណេរ​លើ​បំណែក​នៃ​រូបថត​នេះ សរសេរ​ថា គម្រប់​ព្រៃឈើ​នៅ​តំបន់​ការពារ​ព្រៃឡង់ ត្រូវ​បាន​កាប់ឆ្ការ និង​បោស​សម្អាត​ក្លាយ​ទៅ​ជា​ទីវាល​ល្វឹង​ល្វើយ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ រៀប​រាប់​នៅ​លើ​រូបថត​នោះថា «ព្រៃឡង់​កំពុង​អភិវឌ្ឍន៍» និង «កោះ​កុង​ក្រៅ​ត្រៀម​ខ្លួន​អភិវឌ្ឍន៍»។ Facebook Post | Archived Link ក្រៅ​ពី​គណនី​ហ្វេសប៊ុក​ខាង​លើ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​​ផ្សេង​ទៀត​ផង​ដែរ​កាល​ពី​ឆ្នាំ​២០២០​កន្លង​មក។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​លើ​រូបថត​នេះ​តាម​រយៈ​ការ​​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​​បាន​ជួប​ប្រទះ​នឹង​រូបថត​ដើម និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ NPR តាំងពី​ចុង​ខែ​ឧសភា ​​ឆ្នាំ​២០១៣​កន្លង​មក​នេះ។ ព័ត៌មាន​នៅ​លើ​រូបថត​ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​មួយ​នេះ បង្ហាញ​ថា ទិដ្ឋភាព​វាល​ល្វឹង​ល្វើយ​នៅ​ក្នុង​រូបថត​នោះ គឺ​ជា​ការ​ឈូស​ឆាយ​ដី​ព្រៃ​នៅ​លើ​កោះ​ស៊ូម៉ាត្រា​កាល​ពីឆ្នាំ​២០១០​កន្លង​មក ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​ក្រដាស […]

Continue Reading