Fact-Check: ហេតុការណ៍រកឃើញទារកនៅលើភ្លឺស្រែមិនមែនកើតឡើងនៅកម្ពុជាទេ
ថ្មីៗនេះ ទារកតូចមួយត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលនាំឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមបង្ហាញក្ដីអាណិតអាសូរដល់ទារកតូចនោះ។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានបញ្ចេញមតិទៅលើរូបថតនោះ ដែលបង្ហាញថា ពួកគេជឿថា ការបោះបង់ចោលទារកនោះ កើតឡើងនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីផ្ទៀងផ្ទាត់លើរូបថតនេះ យើងបានរកឃើញថា ហេតុការណ៍បោះបង់ទារកតូចនោះ មិនមែនកើតឡើងនៅក្នុងផ្នែកណាមួយនៃប្រទេសកម្ពុជាទេ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកសប្បាយកោស១៦៨ បានបង្ហោះរូបថតចំនួន ៤សន្លឹក ដែលបង្ហាញទារកតូចមួយ ត្រូវបានត្រូវបានគេជួយសង្គ្រោះ បន្ទាប់ពីរកឃើញនៅលើភ្លឺស្រែមួយកន្លែង។ ខាងក្រោមនេះ គឺរូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកខាងលើដែលរៀបរាប់ថា«អាណិតណាស់» ប៉ុន្តែ គ្មានព័ត៌មានលម្អិតបន្ថែមទៀតឡើយ។ Facebook Post | Archived Link រូបថតនៃទារកដែលត្រូវបានគេបោះបង់ចោលនេះ ត្រូវបានគេចែករំលែកតៗគ្នាដល់ទៅរាប់រយដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏ត្រូវបានចែករំលែកទៅកាន់ក្រុមបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។ Facebook Post | Archived Link ខណៈដែលគ្មានព័ត៌មានលម្អិតជាក់លាក់នោះ ប៉ុស្តិ៍នេះ បាននាំឱ្យមានការយល់ថា ការបោះបង់ចោលទារកនៅឯវាលស្រែនេះ បានកើតឡើងនៅក្នុងផ្នែកណាមួយនៃប្រទេសកម្ពុជា ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន ថែមទាំងស្នើរកព័ត៌មានបន្ថែមអំពីទារកនោះ ដើម្បីសុំយកមកចិញ្ចឹមផងដែរ។ Facebook Post | Archived Link ការពិនិត្យការពិត Fact […]
Continue Reading