រូបភាពពុទ្ធរូប និងចម្លាក់ដំរីលើថ្មភ្នំ គឺជារូបភាពក្រាហ្វិច
រូបថត និងវីដេអូទេសភាពធម្មជាតិជាច្រើន ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គម ក្នុងនោះមានទាំងរូបថត និងវីដេអូក្លែងក្លាយផងដែរ។ ក្នុងចំណោមនោះ មានរូបថតមួយសន្លឹកដែលបង្ហាញពុទ្ធរូប និងចម្លាក់ដំរីនៅជាប់នឹងថ្មភ្នំមួយកន្លែង ត្រូវបានគេបង្ហោះលើបណ្ដាញសង្គម។ រូបថតនោះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដង ក្នុងនោះអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនជឿថា រូបថតនោះ គឺជារូបផ្ដិតបានពីទីកន្លែងពិតប្រាកដ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា រូបថតនោះ ត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃម្សិលមិញនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកនៅក្នុងបណ្ដាញសង្គម ដែលបង្ហាញចម្លាក់ដំរីធ្វើពីថ្ម ហើយមានពុទ្ធរូបនៅលើថ្មនោះថែមទៀត។ រូបថតនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក រួមជាមួយការបញ្ចេញមតិចម្រុះ និងប្រតិកម្មផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកដែលសរសេររៀបរាប់ថា «comment 999 ហើយស៊ែរអ្នកនឹងជួបតែសំណាងល្អ បើមិនជឿសូមកុំប្រមាថ»។ Facebook Post | Archived Link រូបថតមួយសន្លឹកនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនជឿថា ជារូបថតពិត ហើយបានចែករំលែកបន្តគ្នាថែមទៀតផង។ ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យការពិតនៃរូបថតនេះតាមរយៈ Google Reverse Image ដែលនាំឱ្យយើងបានជួបប្រទះនឹងរូបថតច្បាប់ដើម និងព័ត៌មានអំពីរូបថតមួយសន្លឹកនេះផងដែរ។ […]
Continue Reading