ប័ណ្ណសរសើរមួយផ្ទាំងធំលើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម គឺជារូបភាពកាត់ត
ខណៈដែលក្រសួងអប់រំ យុវជន និងកីឡា ត្រៀមប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅក្នុងសប្ដាហ៍នេះ ការអះអាង និងពាក្យចរចាមអារ៉ាមជាច្រើនដែលពាក់ព័ន្ធនឹងលទ្ធផលនៃការប្រឡង ត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គម។ ក្នុងចំណោមនោះ មានរូបថតមួយសន្លឹក ដែលបង្ហាញប័ណ្ណសរសើរដ៏ធំមួយនៅលើផ្ទាំងប៉ាណូពាណិជ្ជកម្ម ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកនៅដើមសប្ដាហ៍នេះ។ រូបថតនេះ ត្រូវបានចែកចាយព្រោងព្រាតដោយអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ដោយមួយចំនួនគិតថា ជាការពិត។ ទោះជាយ៉ាងណា បន្ទាប់ពីផ្ទៀងផ្ទាត់ហើយ យើងរកឃើញថា រូបថតនេះ ត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១០ ខែមករា អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ DA RY បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញប័ណ្ណសរសើរដ៏ធំមួយផ្ទាំង ត្រូវបានគេបោះពុម្ពដាក់នឹងផ្ទាំងប៉ាណូមួយ។ រូបថតមួយសន្លឹកនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរចែករំលែកតៗគ្នារហូតដល់ជាង ២ពាន់ដង រួមជាមួយការបញ្ចេញមតិយោបល់ និងប្រតិកម្មចម្រុះបែបផងដែរ។ អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បានបញ្ចេញមតិយោបល់ ដោយជឿថា ប័ណ្ណសរសើរមួយផ្ទាំងធំនេះ ត្រូវបានគេព្រីនដាក់លើផ្ទាំងប៉ាណូដូច្នោះមែន។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះ ដែលបង្ហាញប័ណ្ណសរសើរមួយផ្ទាំងធំត្រូវបានព្រីនដាក់លើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថតមួយសន្លឹកនេះតាមរយៈកម្មវិធីស្វែងរករូបថត Google Reverse Image […]
Continue Reading