Fact-Check: ទាហាន​ឈុត​ខ្មៅ​ថៃ​ត្រូវ​បាន​អះ​អាង​ថា​ជា​ក្រុម​នារី​ភូមា​ស្ម័គ្រ​កាន់​អាវុធ​ប្រយុទ្ធ​នឹង​ទាហាន​នៃ​របប​សឹក​ប្រទេស​នេះ

ចាប់​តាំង​ពី​ប្រទេស​ភូមា​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នយោបាយ​ក្រោយ​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក ព័ត៌មាន​អំពី​អំពើ​ហិង្សា បាតុកម្ម ការ​សម្លាប់​មនុស្ស និងការ​វាយ​ប្រយុទ្ធ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ជា​បន្ត​បន្ទាប់​នៅ​លើ​បណ្ដាញ​សង្គម។ ទន្ទឹម​គ្នា​នេះ រូបថត​នារី​ស្លៀក​ឈុត​ខ្មៅ​បំបាក់​ដោយ​អាវុធ​នោះ ត្រូវ​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា នារី​ទាំង​នោះ​ជា​ជន​ជាតិ​ភូមា​ដែល​បាន​ស្ម័គ្រ​ចិត្ត​កាន់​អាវុធ​ចូល​រួម​ប្រយុទ្ធ​នឹង​កង​ទ័ព​របស់​របប​សឹក​ភូមា។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ជាមួយ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក បាន​បង្ហោះ​រូបថតមួយ​សន្លឹក ដែល​បង្ហាញ​​ក្រុម​ស្ត្រី​ស្លៀក​ពាក់​ឈុត​ខ្មៅ​ជាមួយ​ការ​បំពាក់​ដោយ​អាវុធ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​ថា ក្រុម​ស្ត្រី​ទាំង​នោះ គឺ​ជា​ពលរដ្ឋ​ភូមាចូល​រួម​កាន់​អាវុធ ដើម្បី​ប្រយុទ្ធ​នឹង​កង​ទ័ព​នៃ​របប​សឹក​ប្រទេស​ភូមា ដែល​បាន​គ្រប់​គ្រង និង​ដឹកនាំ​ប្រទេស​មួយ​នេះ​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លងមក។ ការ​បង្ហោះ​រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ដ៏​ច្រើន។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «Canada June 14, 2021 សូម​កោត​សរសើរ​ស្មារតី​ជាតិ​និយម​នៃ​ពលរដ្ឋ​ប្រទេស​នេះ៖ សកម្មភាព​របៀប​នេះរបស់​ពលរដ្ឋ​ភូមា អាច​នឹង​ទទួល​បាន​ជោគជ័យ​នាពេល​អនាគត​ដ៏​ឆាប់​ខាង​មុខ»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact […]

Continue Reading