Fact Check: តើ​វីដេអូ​នេះ​ជា​ទិដ្ឋភាព​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​នៅ​ចិន​ក្នុង​ឆ្នាំ​២០២១​នេះ​មែន​ដែរ​ឬ​ទេ​?

នា​ពេល​ថ្មី​ៗ​នេះ​ប្រទេស​ចិន បាន​រង​នូវ​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​ដោយ​​ទឹក​ជំនន់​ដែល​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ជោគ​ជាំ​​ ដែល​បណ្ដាល​ឱ្យ​មាន​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់ មនុស្ស​មួយ​ចំនួន​បាត់​ខ្លួន មនុស្ស​រាប់​សែន​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង និង​ខូច​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​យ៉ាង​ធ្ងន់​ធ្ងរ​។ ក្នុង​ចំណោម​នេះ​ មាន​ទំព័រ​​ហ្វេសប៊ុក​នៅ​កម្ពុជាមួយ​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ ដោយ​អះ​អាង​ថា ជា​ទិដ្ឋភាព​ទឹក​ជំនន់​នៅ​ប្រទេស​ចិន​ថ្មី​ៗ​ ដែល​កំពុង​ជន់​លិច​ក្នុង​ផ្សារ​ទំនើប។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​  Fact Crescendo Cambodia បាន​រក​ឃើញ​ថា វីដេអូ​​ដែល​អ្នក​ប្រើ​ប្រាស់បាន​​បង្ហោះ​ […]

Continue Reading

Fact-Check: តើ​រូបថត​ទាំង​នេះ​ជា​ទិដ្ឋភាព​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​នៅ​ចិន​ក្នុង​ឆ្នាំ​២០២១​នេះ​ឬ?

ថ្មីៗ​នេះ ខេត្ត​ហឹណាន (Henan) នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន បាន​រង​ការវវាយ​ប្រហារ​ដោយ​ទឹក​ជំនន់​ដែល​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា ដែល​បណ្ដាល​ឱ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់ មនុស្ស​មួយ​ចំនួន​បាត់​ខ្លួន មនុស្ស​រាប់​សែន​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង និង​បណ្ដាល​ឱ្យ​ខូច​ខាត​ផល​ដំណាំ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំ​ធេង។ ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​កម្ពុជា បាន​បង្ហោះ​រូបថត​មួយ​ចំនួន ដោយ​អះ​អាង​ថា ជា​ទិដ្ឋភាព​នៃ​គ្រោះ​មហន្តរាយ​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​ចិន​កើត​ឡើង​ថ្មីៗ​នេះ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​រក​ឃើញ​ថា […]

Continue Reading

Fact Check: តើ​នេះ​គឺ​ជា​ទិដ្ឋ​ភាព​ទូក​នេសាទ​របស់​វៀត​ណាម​នៅ​ក្នុង​ដែន​ទឹក​កម្ពុជា​មែន​ឬ​?

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មិន​សូវ​មាន​ភាព​​ចុះ​សម្រុង​នឹង​គ្នា​នោះ​ឡេីយ​ ជា​ពិសេស​បញ្ហាដែល​ទាក់​ទង​ទៅ​នឹង​​ព្រំដែនគោក​ និង​ព្រំ​ដែន​ទឹករបស់​ប្រទេស​ទាំង​ពីរ​នេះ​​​ ដែលវា​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​ជជែក​​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​នានា​ពិី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​​ ក្នុង​ចំណោម​នោះ​​ មាន​រូប​ថតមួយ​បាន​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទូក​នេសាទ​ដែល​មាន​ទង់​ជាតិ​របស់​វៀត​ណាម​ និង​កម្ពុជា​ ដោយ​ភ្ជាប់​ជាមួយ​អក្សរ​សរសេរ​ជា​ភាសា​អង់​គ្លេស​ថា​​​ «Fishing freely in Cambodia’s water» ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ដង​នៅ​លើ​បណ្តាញ​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact […]

Continue Reading

Fact Check: តើ​អង្គការ​សុខភាព​ពិភព​លោកបាន​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់​សាំង​ចិន​ស៊ីណូវ៉ាក់​ហើយ​ឬ​នៅ​​?

គិត​ត្រឹម​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ កម្ពុជា​មាន​អត្រា​អ្នក​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​សរុប​មានចំនួន​ ៥៩,១៣​%​ ដែល​ធៀប​ជាមួយ​​នឹង​ប្រជា​ជន​គោល​ដៅ ​១០​លាន​នាក់​ ដោយ​បាន​ប្រើ​ប្រាស់​វ៉ាក់សាំងដូច​ជា​ COVISHIELD (​AstraZeneca) វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ និង​ស៊ីណូវ៉ាក់។​​ យុទ្ធ​នា​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​​ដេញ​ដោល​​​យ៉ាង​ផុស​ផុល​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​​អំពីប្រសិទ្ធភាព​ និង​ផល​ប៉ះ​ពាល់​នៃ​​ប្រភេទ​វ៉ាក់​សាំង​​ចិន។​ ថ្មី​ៗ​នេះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​លើក​ឡើង​ថា​ វ៉ាក់​សាំង​ចិន​ ស៊ីណូវ៉ាក់​ គឺ​ពុំ​មាន​ការ​ទទួល​ស្គាល់​ឲ្យ​ប្រើ​ប្រាស់​ពី​អង្គការ​សុខភាព​ពិភព​លោក​នោះ​ទេ​។​  […]

Continue Reading

Fact-Check: តើ​មេរោគ​កូវីដ-១៩​កើត​ឡើង​លើ​ពលរដ្ឋ​ចិន និង​វៀតណាម​ដែរ​ឬទេ?

កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ៦២,៧០០​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​កក្កដា​នេះ ក្នុង​នោះ​មនុស្ស​ដល់​ទៅ ៩៥៣​នាក់​ហើយ បាន​ស្លាប់​បាត់​បង់​ជីវិត​​ក្រោយ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ប្រភេទ​នេះ។ ខណៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​កំណើន​នៃ​ការ​ឆ្លង​រីក​រាល​នៃ​មេរោគ​កូវីដ-១៩​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​បាន​ចោទ​សួរ​ថា ហេតុអ្វី​បាន​ជា​មេរោគ​កូវីដ-១៩​ឆ្លង​ និង​សម្លាប់​តែ​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ បែរ​ជា​ពលរដ្ឋ​ចិន និង​វៀតណាម មិន​កើត​អ្វី​ទៅ​វិញ។ ចម្ងល់​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា […]

Continue Reading

Fact Check: តើ​រូប​ថត​នេះ​​ជា​ទិដ្ឋ​ភាព​មូលដ្ឋាន​កង​ទ័ព​ចិន​នៅ​កម្ពុជា​មែន​ឬ​​?

ការ​ចោទ​ជាសំណួរ​ និង​ការ​អះអាង​ថា ​កម្ពុជា​បាន​អនុញ្ញាត​​ឱ្យ​​ចិន​​ដាក់​​មូល​ដ្ឋាន​​កង​ទ័ព​​នៅ​​លើ​​ទឹក​​ដី​​កម្ពុជា​នោះ​​​ បាន​ក្លាយ​ជា​ប្រធាន​បទ​ជជែក​​ដេញ​ដោល​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នានា​ជាច្រើន​ ជា​ពិសេស​ក្រោយ​ពី​មាន​​ដំណើរ​ទស្សនកិច្ចរបស់​លោក​ស្រី​អនុ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​សប្តាហ៍​មុន​។​ ទន្ទឹម​គ្នា​​នេះ​ មាន​រូបថត​ពីរ​​សន្លឹក​​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រថគ្រោះជា​ច្រើន​គ្រឿង​​ រួម​ជាមួយ​ឧទ្ធម្ភាគចក្រ​យោធា​ដោត​ទង់​ជាតិ​កម្ពុជា​ និង​ចិន ​នៅ​ទី​តាំង​​មួយ​កន្លែង​​​ ត្រូវ​​បាន​​បង្ហោះ​​នៅ​លើ​​បណ្ដាញ​​សង្គម​​ជាមួយ​​នឹង​​ការអះ​អាង​​​ថា វា​​ជា​ទិដ្ឋ​ភាព​មូល​ដ្ឋាន​កង​ទ័ព​ចិន​​​នៅ​ក្នុងតំបន់​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​​រាម​ ខេត្ត​ព្រះ​សីហនុ​​​។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា […]

Continue Reading

Fact Check: រូប​​​ថត​​​​​បង្ហាញ​​អំពី​​ទិដ្ឋ​ភាព​ព្រះ​វិហារ​ចិន​មួយ​នេះ​ គឺ​​​ស្ថិត​នៅ​ក្នុង​​ទីក្រុង​​តាខ្មៅ​​​​ ​

សំណង់​អគារ​ជាច្រើន​ទីតាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវបាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ ហើយ​ប្រៀប​ប្រដូច​ ឬ​ហៅ​ថា​ អគារ​ទាំង​នោះ​ថា​ ស្ថិត​នៅឯ​ប្រទេស​ណា​មួយ​នៅ​លើ​ពិភព​លោក​។​ ក្នុង​ចំណោម​សំណង់​អគារ​ទាំង​នោះ​ សំណង់​អគារ​រចនាបថ​បុរាណ​ចិន​មួយ​​ ត្រូវ​​បាន​​បង្ហោះ​​នៅ​​លើ​​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​​កម្ពុជា​ជា​មួយ​នឹង​​ការ​​អះ​​អាង​ ​ថា សំណង់​អគារ​មួយ​នៅ​ក្នុង​ស្រុក​ចិនទៅ​វិញ​​។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ​​បាន​​ចែក​​រំលែក​​បន្ត​​ជា​​ច្រើន​​ដង​​ពី​​សំណាក់​​​អ្នក​​ប្រើ​​បណ្ដាញ​សង្គម​និយាយ​​ភាសាខ្មែរ។ ទោះ​​យ៉ាង​​ណា​ ​ការ​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា​ ការ​អះអាង​​​នេះ​ […]

Continue Reading

Fact Check: ​តើ​គ្រូ​បង្រៀន​ជន​ជាតិ​ចិនម្នាក់​គូស​ផែនទី​ប្រទេស​កម្ពុជា​មែន​ឬទេ?​​

បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​ពិភាក្សា និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជាច្រើន​ឆ្នាំ​មក​ហើយ ក្នុង​នោះ​ក៏​មាន​ផង​ដែរ​នូវ​ការ​អះ​អាង​មួយ​ចំនួន​ដែល​ពុំ​មាន​ការ​ផ្ទៀង​ផ្ទាត់​ត្រឹម​ត្រូវ។ ថ្មីៗនេះ​ ​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​ដែល​បាន​បង្ហាញអំពី​គំនូរ​ផែន​ទី​របស់​​ប្រទេស​កម្ពុជា​នៅ​លើ​ក្តារ​ខៀន​ ថែម​ទាំង​មានពាក្យ​សរសេរ​​​ថា «​កោះ​ត្រល់​ជា​របស់​ខ្មែរ​»។​ ការ​ពិនិត្យ​ និង​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បង្ហាញ​ថា ការ​អះអាង​​នេះ ​​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​ […]

Continue Reading

Fact-Check: រូបថត​ពីរ​សន្លឹក​ភ្ជាប់​ដោយ​មិន​ត្រឹម​ទៅ​នឹង​​បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន​ភូមា-ចិន

ក្រោយ​រដ្ឋ​ប្រហារ​របស់​ពួក​យោធា​ភូមា​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក ព័ត៌មាន​ជាច្រើន​ទាក់​ទង​នឹង​វិបត្តិ​នយោបាយ​នៅ​ប្រទេស​​មួយ​នេះ ត្រូវ​បាន​អ្នក​ប្រើ​​ហ្វេសប៊ុក​កម្ពុជា​យក​មក​ចែក​រំលែក​ដោយ​មិន​បាន​ផ្ទៀង​ផ្ទាត់​នោះ​ឡើយ។ ក្នុង​ចំណោម​នោះ រូបថត​ពីរ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​យោធា​ភូមា និង​មេដឹកនាំ​កម្ពុជា​ ដោយ​មាន​ការ​សរសេរ​រៀប​រាប់​ថា មេដឹកនាំ​ទាំង​ពីរ​នេះ​ការពារ​ផល​ប្រយោជន៍​របស់​ចិន។ បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហោះ​រូបថត​ដែល​បង្ហាញ​ពី​បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន​ភ្ជាប់​ជាមួយ​នឹង​ប៉ុស្តិ៍​នោះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​អះ​អាង​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ទាំង​ពីរ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា […]

Continue Reading

Fact Check: រូប​ភាព​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទី​ក្រុង​ក្បែរ​មាត់​សមុទ្រ​មួយ​នេះ​ គឺ​ជា​ទីក្រុង​ព្រះ​សីហនុ​

ក្រុង​ព្រះ​សីហនុ​ គឺ​ជា​ទីក្រុង​ដ៏​ធំ​បង្អស់​មួយ​ដែល​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា​ និង​មាន​ចម្ងាយ​ប្រមាណ​ជា​ ២៣០​​គីឡូ​ម៉ែត្រ​​ពី​រាជ​ធានី​ភ្នំ​ពេញ​។ ទីក្រុង​មួយ​នេះ​ ​កំពុង​តែ​អភិវឌ្ឍ​ខ្លួន​ និង​រីក​ចម្រីន​ទៅ​មុខ​ជា​​ច្រើន​វិស័យ​ដោយ​មាន​​អគារ​ស្នាក់​នៅ​ អគារ​ពាណិជ្ជ​កម្ម​ខ្ពស់​ៗ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ដោយ​ឡែក​ថ្មី​ៗ​នេះ​ មាន​អ្នក​ប្រើ​ប្រាស់​នៅ​លើ​​បណ្តាញ​​សង្គម​ម្នាក់​ បាន​អះ​អាង​រូប​ថត​មួយ​ដែល​នៅ​ក្នុង​ទីក្រុង​មួយ​ថា​ជា​ទី​ក្រុង​ស៊ិន​ជិន​​ទៅ​វិញ​។ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម […]

Continue Reading