Fact-Check: តើ​ស្ត្រី​ក្នុង​រូបថត​នេះ​ជា​នរណា?

រូបថត​មួយ​សន្លឹកដែល​បង្ហាញ​ស្ត្រី​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​បុរាណ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ស្ត្រី​ក្នុង​រូបថត​នេះ គឺ​ជា​ស្ត្រី​កំណាន់​ម្នាក់​របស់​មន្ត្រី​បារាំង​មួយ​រូប​នៅ​សម័យ​អាណានិគម​បារាំង​នៅ​កម្ពុជា។ រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​គេ​អះ​អាង​ថា​ជា នាង​ទាវ នៅ​ក្នុង​រឿង​ទុំទាវ ផង​ដែរ។ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ថៃ​ផង​ដែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ទៀត​ផង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​កន្លង​មក​ថ្មីៗ​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ចៅ​កម្ពុជា-Chao Kampuchea បាន​បង្ហោះ​រូបថត​ស​ខ្មៅ​មួយ​សន្លឹក ហើយ​រៀបរាប់​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​នារី​ខ្មែរ​ឈ្មោះ ទី សៅ ស្ថិត​ក្នុង​វ័យ​ក្រមុំ និង​ជា​ស្រី​កំណាន់​របស់​មន្ត្រី​បារាំង។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះអាង​បន្ត​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ថត​ឡើង​នៅ​ឆ្នាំ​១៨៧០ ​នៅ​ក្នុង​សម័យ​អាណាព្យាបាល​បារាំង។ រូបថត​មួយ​សន្លឹក​នេះ និង​ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​ជាង ១​ពាន់​ដង និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​យ៉ាង​ច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក ចៅកម្ពុជា-Chao Kampuchea ដែល​រៀបរាប់​ថា «នេះ គឺ​ជា​រូបថត​មួយ​សន្លឹក ដែល​មហាជន​ភាគ​ច្រើន​តែង​តែ​យល់​ច្រឡំ និង​ខ្លះ​ទៀត​លើក​ដាក់​ថា ជា​នាង​ទាវ ដែល​តាម​ការ​ពិត​ជាក់​ស្ដែង រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ស្រី​កំណាន់​របស់​មន្ត្រី​បារាំង​ម្នាក់​ទៅ​សោះ»។ […]

Continue Reading