Fact-Check: រូបថតស្នងការនគរបាលខេត្តព្រះវិហារ លោក សួស សុខដារ៉ា ត្រូវបានប្រើប្រាស់មិនត្រូវនឹងអត្ថបទព័ត៌មាន
កាលពីថ្ងៃម្សិលមិញនេះ ស្នងការនគរបាលខេត្តព្រះវិហារ បានផ្ញើរបាយការណ៍មួយទៅអគ្គស្នងការនគរបាលជាតិ ដែលបានបញ្ជាក់ថា ស្នងការរងនគរបាលមួយរូបនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩។ ដំណឹងមរណភាពរបស់ស្នងការរងនគរបាលរូបនេះ ត្រូវបានផ្សព្វផ្សាយដោយសាររព័ត៌មានានានៅក្នុងស្រុក ក្នុងនោះក៏មានសារព័ត៌មាន The Cambodia Times ផងដែរ។ សារព័ត៌មាននេះ បានផ្សាយព័ត៌មានអំពីមរណភាពនៃស្នងការរងរូបនេះដោយភ្ជាប់ជាមួយរូបថតមន្ត្រីនគរបាលមួយរូប។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត រកឃើញថា រូបថតនោះមិនមែនជារូបថតមន្ត្រីនគរបាលខេត្តព្រះវិហារ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩នោះឡើយ។ ការអះអាងលើបណ្ដាញសង្គម នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ គេហទំព័រសារព័ត៌មាន The Cambodia Times បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើង «ស្លុតចិត្ត សូម្បីស្នងការរងខេត្តព្រះវិហារ ក៏ត្រូវស្លាប់ដោយសារឆ្លងកូវីដដែរ»។ គេហទំព័រសារព័ត៌មាននេះ បានរៀបរាប់ថា វរសេនីយ៍ឯក ចៅ ស៊ីផល ស្នងការរងនគរបាលខេត្តព្រះវិហារ បានទទួលមរណភាពកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ហើយលទ្ធផលនៃការតេស្តលើសំណាក បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ-១៩ បន្ថែមទៅលើជំងឺប្រចាំកាយរបស់គាត់ផងដែរ។ គេហទំព័រសារព័ត៌មានដដែលនេះ បានដាក់រូបថតមន្ត្រីនគរបាលផ្កាយ២មួយរូបភ្ជាប់នៅក្នុងអត្ថបទនោះជាមួយអក្សរ R.I.P. ជាអក្សរកាត់មកពីពាក្យពេញថា Rest in Peace ដែលមានន័យជាភាសាខ្មែរថា «សូមទៅកាន់សុគតិភព»។ វាជាពាក្យដែលត្រូវបានគេប្រើសម្រាប់បួងសួងដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ឱ្យបានឈានទៅដល់ទីស្ងប់ […]
Continue Reading