Fact-Check: អ្នក​វិទ្យាសាស្ត្រ​មាន​សង្ឃឹម​​ស្ដារ​ពូជ​រមាស​ស​ភាគ​ខាង​ជើង​ឡើង​វិញ​កុំ​ឱ្យ​វិនាស​ផុត​ពូជ

បញ្ហា​វិនាសផ​ុត​ពូជ​នេះ​សត្វ​រមាស​មួយ​ប្រភេទ បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​បុរស​ម្នាក់​អង្អែល​ក្បាល​រមាស​មួយ​ក្បាល ហើយ​អះ​អាង​ថា សត្វ​រមាស​ស​ភាគ​ខាង​ជើង បាន​ផុត​ពូជ​ពី​ភព​ផែនដី​ហើយ។ រូបថត និង​ការអះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​រយ​ដង​រួមជាមួួ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មិថុនា​ ឆ្នាំ​២០២១​កន្លង​មក​ថ្មីៗ​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​សត្វ​រមាស​មួយ​ក្បាល​​រួម​ជាមួយ​នឹង​ការ​អះ​អាង​ថា សត្វ​រមាស​ស​ឈ្មោល បាន​ស្លាប់​ផុត​ពូជ​ពី​ផែនដី​ហើយ ហើយ​ថា ពិភព​លោក​មាន​តែ​សត្វ​រមាស​ស​ញី​ពីរ​ក្បាល​ប៉ុណ្ណោះ​ដែល​នៅ​រស់​រាន​មាន​ជីវិត។ ការ​រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​រយ​ដង​​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​មាន​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​សោក​ស្ដាយ​ចំពោះ​ការ​បាត់​បង់​នេះ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «Sad News នៅ​ពេល​នេះ #ប្រភេទ​សត្វ​រមាស​ស បាន​ស្លាប់​ផុត​ពូជ​ពី​លើ​ភព​ផែនដី​របស់​យើង​ហើយ។ បញ្ជាក់៖ ជាមួយ​នឹង​ការ​ស្លាប់​នៃ​រមាស​ឈ្មោល​ពណ៌​ស​ភាគ​ខាង​ជើង​នេះ មនុស្ស​លោក​ក៏​បរាជ័យ​ក្នុង​ការ​បង្កើត​#ការ​បន្ត​ពូជ​សិប្ប​និម្មិត​សម្រាប់​រមាស​ញី​ពណ៌​ស​ពីរ​ក្បាល ដែល​នៅ​រស់​រាន​មាន​ជីវិត​ផង​ដែរ»។ Facebook Post | Archived Link នៅ​ក្នុង​មតិ​តប​នឹង​អ្នក​បញ្ចេញ​មតិ​នោះ ទំព័រ​ហ្វេសប៊ុក​​ដដែល​នេះ បាន​បង្ហោះ​សារ​នេះ​ដោយ​យោង​តាម​​ទំព័រ​ហ្វេសប៊ុក Social Junkie ដែល​បង្ហោះ​ព័ត៌មាន​ជា​ភាសា​អង់គ្លេស​នៅ​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០២១។ ទំព័រ​ហ្វេសប៊ុក […]

Continue Reading