Fact-Check: ទាហានឈុតខ្មៅថៃត្រូវបានអះអាងថាជាក្រុមនារីភូមាស្ម័គ្រកាន់អាវុធប្រយុទ្ធនឹងទាហាននៃរបបសឹកប្រទេសនេះ
ចាប់តាំងពីប្រទេសភូមាធ្លាក់ចូលក្នុងវិបត្តិនយោបាយក្រោយរដ្ឋប្រហារយោធាកាលពីដើមខែកុម្ភៈកន្លងមក ព័ត៌មានអំពីអំពើហិង្សា បាតុកម្ម ការសម្លាប់មនុស្ស និងការវាយប្រយុទ្ធ ត្រូវបានបង្ហោះ និងចែករំលែកជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម។ ទន្ទឹមគ្នានេះ រូបថតនារីស្លៀកឈុតខ្មៅបំបាក់ដោយអាវុធនោះ ត្រូវបានបង្ហោះលើហ្វេសប៊ុកជាមួយការអះអាងថា នារីទាំងនោះជាជនជាតិភូមាដែលបានស្ម័គ្រចិត្តកាន់អាវុធចូលរួមប្រយុទ្ធនឹងកងទ័ពរបស់របបសឹកភូមា។ រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើបណ្ដាញសង្គមនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia រកឃើញថា ការអះអាងជាមួយរូបថតមួយសន្លឹកនេះ […]
Continue Reading